Connect with us

Hi, what are you looking for?

Mekong News

សេដ្ឋកិច្ច

កម្ពុជា និងអូស្ត្រាលីសហការគ្នាដើម្បីចាប់យកឱកាសពាណិជ្ជកម្មបែបឌីជីថល

តើអ្នកដឹងទេថាទីផ្សារពិភពលោកសម្រាប់ផលិតផលចែកចាយតាមប្រព័ន្ធឌីជីថលកំពុងរីកដុះដាលខ្លាំង ដោយឈានដល់កំណត់ត្រា ៣,៨២ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២២?

នេះបង្ហាញពីឱកាសដ៏សំខាន់មួយ សម្រាប់កម្ពុជាក្នុងការជំរុញសេដ្ឋកិច្ច បង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងនាមជាប្រទេសនាំមុខគេក្នុងវិស័យពាណិជ្ជកម្មបែបឌីជីថល អូស្ត្រាលីប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ ក៏ដូចជាអនុវត្តគោលនយោបាយ និងគំនិតផ្តួចផ្តើមពាណិជ្ជកម្មបែបឌីជីថល។ តាមរយៈកម្មវិធី CAPRED នាពេលថ្មីៗនេះ យើងបានសហការគ្នាជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មបែបឌីជីថល។

វគ្គសិក្ខាសាលាទាំងនេះ មានការចូលរួមពីតំណាងមកពីខាងវិស័យសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ចសំខាន់ៗ ដើម្បីពិភាក្សាគ្នាអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ ការសម្របសម្រួលពាណិជ្ជកម្ម ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអភិវឌ្ឍជំនាញឌីជីថល។ (អត្ថបទ និងរូបភាព៖ CAPRED Program)