Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

នគរបាលព្រហ្មទណ្ឌរងការចោទថាបានឃុំក្មេងអនីតិជនលើស៣៦ម៉ោងនិងដោះលែងអ្នក ទទួលផលចោរកម្មក្នុងបទលួច

Oplus_131072

ខេត្តស្ទឹងត្រែង៖ អាព្យាបាលក្មេងប្រុសអនីតិជនចំនួន ២នាក់ បានបង្ហាញការមិនអស់ចិត្ត និងទទូចស្នើសុំការអន្តរាគមន៍ពីលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តស្ទឹងត្រែង ជុំ
វិញនីតិវិធីនៃការឃាត់ខ្លួនកូនៗរបស់ពួកគាត់ ពាក់ព័ន្ធករណីលួចទូរស័ព្ទខូច និងកម្ទេចស្ពាន់ ខណៈអ្នកទិញផលចោរកម្មត្រូវបានដោះលែង តែអនីតិជនទាំង ២នាក់ បែរជាត្រូវឃុំខ្លួនលើសរយៈពេលកំណត់។
​ ប្រភពព័ត៌មានអោយដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ និង ១៥ឆ្នាំម្នាក់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបណ្ដឹងរបស់ម្ចាស់ហាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ ឈ្មោះ ចិត្រ ច័ន្ទសុធា ហៅវុត្ថា នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ អាព្យាបាលក្មេងបានប្រាប់សារព័ត៌មានថាបណ្ដឹងនោះបានចោទប្រកា
ន់ក្មេងទាំង ២នាក់ថា បានលួចទូរស័ព្ទដៃខូច (បែកអេក្រង់) ចំនួន ១គ្រឿង និងលោហៈស្ពាន់បន្តិចបន្តួច។
​ក្នុងប្រតិបត្តិការនោះដែរ នគរបាលក៏បានបន្ត
ទៅឃាត់ខ្លួនម្ចាស់ទីតាំងទិញ-លក់អេតចាយម្នាក់ ដែលរងការចោទថាជាអ្នកទទួលផលចោរ
កម្ម។ ទោះជាយ៉ាងណា ក្រោយការសាកសួរ និងតេស្តទឹកនោមរកសារធាតុញៀនរួច ម្ចាស់ទីតាំងអេតចាយរូបនោះត្រូវបានដោះលែងឱ្យត្រឡប់
ទៅផ្ទះវិញ ខណៈក្មេងៗទាំង ២នាក់ នៅតែបន្ត
ជាប់ឃុំក្នុងបន្ទប់ឃុំឃាំងនៃស្នងការដ្ឋានខេត្តរហូតដល់ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ។
​ ​តាមការរៀបរាប់ពីអាព្យាបាលក្មេងៗ បានឱ្យដឹងថា ភាគីដើមបណ្ដឹងបានទាមទារប្រាក់សំណ
ងចំនួន ១,៥០០,០០០ រៀល ប៉ុន្តែក្រោយការអង្វរករពីក្រុមអាព្យាបាលក្មេង ក៏បានចុះមកត្រឹម ១,២០០,០០០ រៀល ដើម្បីបញ្ចប់រឿងផ្នែកសំណង។ ទោះជាយ៉ាងណា ភាគីដើមបណ្ដឹងបញ្ជាក់ថា ប្រាក់នេះគ្រាន់តែជាការបញ្ចប់សំណងប៉ុណ្ណោះ ចំណែករឿងទោសទណ្ឌគឺទុកឱ្យតុលាការចាត់ការតាមច្បាប់។
​អ្វីដែលធ្វើឱ្យអាព្យាបាលមានការសោកស្ដាយបំផុតនោះគឺ​ពួកគាត់សុំមើលវីដេអូកាមេរ៉ាសុវត្ថិ
ភាពដែលអះអាងថាជាភស្តុតាង ប៉ុន្តែម្ចាស់បណ្ដឹងមិនឱ្យមើល ចំណែកនគរបាលប្រាប់ឱ្យដោះស្រាយបញ្ចប់រឿងសិន ចាំមើលតាមក្រោយ

​ក្នុងអំឡុងពេលសាកសួរក្មេងអនីតិជន គឺពុំ
មានវត្តមានមន្ត្រីសង្គមកិច្ច អាព្យាបាល ឬមេធាវីការពារសិទ្ធិអនីតិជនចូលរួមឡើយ។ចំណែកឯនីតិវិធី​ការឃុំខ្លួនមានរយៈពេលលើសពី ៣៦
ម៉ោង ដែលលើសពីនីតិវិធីច្បាប់កំណត់សម្រាប់អនីតិជន( ឃាត់ខ្លួននិងបញ្ជូនទៅឃុំនៅស្បងការដ្ឋាននាយប់ថ្ងៃទី១៤កុម្ភៈរហូតដល់ល្ងាចថ្ងៃ
ទី១៦កុម្ភៈ)។
​ យោងតាមការរៀបរាប់របស់អាព្យាបាលក្នេង
ថានៅវេលាម៉ោង១៥និង១៥នាទីថ្ងៃទី១៦ ខែ
កុម្ភៈឆ្នាំ២០២៦នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនក្មេងប្រុសទាំង ២នាក់ ទៅ
កាន់សាលាដំបូងខេត្តស្ទឹងត្រែងម្តងរួចហើយ តែត្រូវដឹកត្រឡប់មកឃុំវិញ ដោយប្រាប់ថា “ឯកសារមិនគ្រប់គ្រាន់”។
លោក អ៉ិវ ចិន្តា អធិការក្រុងស្តីទីបានមាន
ប្រសាសន៍នាព្រឹកថ្ងៃទី១៧កុម្ភៈថាពាក់ព័ន្ធករណីខាងលើកម្លាំងអអិការបានឃាត់ខ្លួនមនុស្សចំនួន៣នាក់និងបានបញ្ជូនទៅស្នងការដ្ឋានទាំងយប់។លោកបានបញ្ជាក់យ៉ាងច្បាស់ថាស្ត្រីថៅកែទិញលក់អេតចាយដែលត្រូវបានឃាត់
ខ្លួននោះគឺជាអ្នកទទួលផលចោរកម្ម។
​លោក ភឿង សុផាត នាយការិយាល័យព្រហ្ម
ទណ្ឌកម្រិតស្រាល បានបញ្ជាក់នៅព្រឹកថ្ងៃទី
១៧នេះថា ករណីនេះកំពុងស្ថិតក្រោមការសាក
សួររបស់ព្រះរាជអាជ្ញា។ លោកមិនបានឆ្លើយតបជុំវិញស្ត្រីម្ចាស់ទីតាំងអេតចាយថាកំពុងស្ថិតក្រោមនីវិធីរបស់សមត្ថកិច្ចនោះទេ ដោយលោកបញ្ជាក់ថាត្រូវរង់ចាំឱ្យតុលាការបញ្ចប់នីតិវិធីសិន ទើបអាចផ្ដល់ព័ត៌មានបាន។
​បច្ចុប្បន្ន ដំណឹងចុងក្រោយពីអាព្យាបាលរបស់ក្មេងទាំង ២នាក់ បានបញ្ជាក់ពួកគាត់បានព្រមព្រៀងប្រគល់សំណងទៅដើមបណ្តឹងចំនួន១២.០០០០០រៀលតាមការទាមទារដាច់ណាត់របស់ដើមបណ្តឹង ។ដោយឡែកក្មេងៗទាំង២នាក់នោះកំពុងស្ថិតក្នុងការសាកសួរនៅតុលាការនាព្រឹកថ្ងៃទី១៧កុម្ភៈ២០២៦នេះ។ជា
គ្នានេះដែរអាព្យបាលក្មេងខាងលើបា ទទូចសុំឱ្យមានការពិនិត្យឡើងវិញលើការអនុវត្តច្បាប់ក្នុង
ករណីនេះ និងសុំឱ្យមានការយោគយល់ដោះលែងកូនៗរបស់ពួកគាត់ឱ្យមានសេរីភាពឡើង
វិញ ដើម្បីបានត្រឡប់ទៅសិក្សារៀនសូត្រ ដោយពួកគាត់សន្យានឹងបន្តអប់រំកូនឱ្យបានល្អប្រសើរជាងមុន៕