Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្រាប់ផ្ដល់ជូនបង-ប្អូនប្រជាពលរដ្ឋភៀសសឹក

សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា

ខេត្តសៀមរាប ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្រាប់ផ្ដល់ជូនបង-ប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់អាស្រ័យនៅទីតាំងសុវត្ថិភាព (វត្តអារាម) នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងស្រុកចំនួន ៣គឺ៖ ស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្ភារផ្ដល់ជូនសម្រាប់ស្រុកក្រឡាញ់ រួមមាន មី១០០កេស, ត្រីខកំប៉ុង ១០០យួរ, អំបិល ១០០គីឡូក្រាម, ឃីត ១០០កញ្ចប់ (ក្នុង១កញ្ចប់មានមុង១ ភួយ១ ក្រមា១ សារុង១) គួររំលឹកផងដែរថាពលរដ្ឋភៀសសឹតតំបន់ផ្សេងៗនិងស្រុកស្នំដោយសារតែមានការឈ្លានពានផ្ទុះអាវុធពីប្រទេសថៃបង្កឡើងជាមុនចាប់ពីថ្ងៃ២៤រហូតដល់ពេលនេះ ៕