Connect with us

Hi, what are you looking for?

បរិស្ថាន

ក្រសួងបរិស្ថានឲ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD ត្រូវបំពេញវិធានការច្បាប់បន្ថែមទើបអាចបើកដំណើរផលិតកម្មឡើងវិញបាន

ភ្នំពេញ៖ ក្រសួងបរិស្ថានឲ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD ត្រូវបំពេញវិធានការច្បាប់បន្ថែមទើបអាចបើកដំណើរផលិតកម្មឡើងវិញបានទេ ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមការងារបានយកសំណាកទឹក មកវិភាគបន្តនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្ទៀងផ្ទាត់ ហើយបានរកឃើញ ដោយឡែក ការត្រួតពិនិត្យនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងគ្មានការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនទេ។ អាងប្រព្រឹត្តិកម្មទឹកកក្ខក់ ពុំមានដំណើរការនោះទេ។

ក្រុមហ៊ុនបានធ្វើការបិទភ្ជិតប្រព័ន្ធលូ ដែលពីមុនក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចូលព្រែកសង្កែបានរួចរាល់។ ក្រុមការងារបានពិនិត្យតាមព្រៃកោងកាងជាប់របងក្រុមហ៊ុនឃើញថា ពុំមានកំណកខ្លាញ់ ឬ ប្រេងកកជាប់នឹងឬសកោងកាង និងពុំមានក្លិនស្អុយដូចមុនទៀតនោះទេហើយដើមកោងកាងបានលូតលាស់ឡើងវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានកំពុងអនុវត្តវិធានការច្បាប់ ដែលបានកំណត់ក្នុងលិខិតលេខ៩៧/០១២៥ ប.ស្ថ/អគព ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។

ឆ្លើយតបនឹងចំណុចមិនទាន់បានបំពេញទាំងនេះ ក្រុមការងារបានបន្តតម្រូវឲ្យក្រុមហ៊ុន អនុវត្តវិធានការ មួយចំនួនដូចខាងក្រោម៖

១.ក្រុមហ៊ុនត្រូវពន្លឿនការដំឡើងបរិក្ខារ នៅក្នុងអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានឆាប់រួចរាល់ និងរាយការណ៍ជូនក្រសួងបរិស្ថាន ដើម្បីក្រសួងបរិស្ថានចុះត្រួតពិនិត្យ និងវាយតម្លៃ មុននឹងក្រុមហ៊ុនដាក់ឱ្យ អាងប្រព្រឹត្តិកម្មដំណើរការឡើងវិញ។

២.ត្រូវទុកដាក់ និងគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសហការជាមួយក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូន ដោយមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច

ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។ លទ្ធផលតេស្ដបឋម នៅទីតាំងទាំង៤ខាងលើ ឃើញថាប៉ារ៉ាម៉ែត្រ pH, DO និង COD ស្ថិតនៅក្នុងកំរិតស្ដង់ដារ៕