Connect with us

Hi, what are you looking for?

បរិស្ថាន

អូស្ត្រាលីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា ដែលជាកត្តាជម្រុញកំណើនការងារនិងប្រាក់ចំណូល

តើអ្នកដឹងទេថា សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា មានប្រមាណ ៨៨ ភាគរយនៃកម្លាំងពលកម្មជាតិ? វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចបរិយាបន្ន កាត់បន្ថយភាពក្រីក្រ និងបង្កើតជីវភាពរស់នៅសមស្របសម្រាប់ជាតិ។

អូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រយុទ្ធសាស្ត្រជាតិរបស់កម្ពុជាសម្រាប់វិស័យក្រៅប្រព័ន្ធ។ យុទ្ធសាស្ត្រផ្តល់ការណែនាំសម្រាប់កម្លាំងពលកម្មក្រៅផ្លូវការ លើការពង្រីក និងចីរភាពអាជីវកម្ម និងការទទួលបានការការពារសង្គម ការបណ្តុះបណ្តាលជំនាញ និងសេវាកម្មហិរញ្ញវត្ថុ។

តាមរយៈ កម្មវិធី CAPRED អូស្ត្រាលីបានបង្កើតប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់ស្តែង ដែលអាចឱ្យក្រសួងទាំង ២៨ អាជ្ញាធរមូលដ្ឋាន និងតួអង្គក្នុងវិស័យឯកជនធ្វើការសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ធ្វើអោយប្រសើរឡើងនូវតម្លាភាព គណនេយ្យភាព និងកិច្ចសហប្រតិបត្តិការគ្នានៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់។