បន្ទាប់ពីសារសម្លេងសម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ ។
ភ្លាមៗនេះដែរ លោកកេីត រឹទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់ ។

អាជ្ញាធរខេត្តពោធិ៍សាត់ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង និងឃាត់ខ្លួនជនជាតិចិន វៀតណាម មីយ៉ាន់ម៉ាចំនួន ២៧ នាក់ ។

In this article: