Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​«មេត្តា​សំណង់​១២» បន្ទាប់​ពី​ព្យាបាល​ក្មេង​ប្រុស​អាយុ៨​ខែ​ម្នាក់​ស្លាប់ ទើបដឹងជាទីតាំងគ្មានច្បាប់

ភ្នំពេញ ៖​មន្ទីរ​សុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បិទ និង​រុះរើ​ផ្លា​ក​យីហោ​ទម្លាក់​ចេញមន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ​កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ដោយសាររកឃើញជាទីតាំង«គ្មានច្បាប់» បន្ទាប់​ពី​ព្យាបាល​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​អាយុ ៨​ខែ​ម្នាក់បណ្តាលឲ្យស្លាប់  ។

ការ​ចុះ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​ធ្វើ​ឡើង​ទៅ​តាម​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ មេត្តា​សំណង់ ១២ លេខ​៦០៤/២៥ រប ចុះ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​លោក​វេជ្ជបណ្ឌិត កែវ វិបុល អនុប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​,​លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក និង​អាជ្ញាធ​សង្កាត់ ។

មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ស្ថិត​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដែលមានលោក​វេជ្ជបណ្ឌិត ហ៊ា​ង រតនា ដែល​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ មេត្តា​សំណង់​១២ ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ បន្ទាប់​ពី​ស្ត្រី​ម្នាក់ រួម​ទាំង​ក្រុម​គ្រួសារ បាន​បី​ស​ពកូន​ប្រុស មក​ទ្រហោយំ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ដោយ​ចោទប្រកាន់​ថា បាន​ព្យាបាល​ក្មេង​អាយុ​៨​ខែ មានការ​ធ្វេសប្រហែស បណ្ដាល​ឲ្យ​ស្លា​.​ប់ ព្រមទាំង កើត​ទុក​មិន​សុខចិត្ត ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ ដើម្បី​រក​យុត្តិធម៌ ។

ក្មេង​ប្រុស ដែល​បាន​ស្លាប់​​ឈ្មោះ វង់ ចន្ទ​វឌ្ឍនៈ​វិភូ អាយុ​៨​ខែ មាន​ឪពុក ឈ្មោះ វង់ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​៥៥ ផ្លូវ​លេខ​៩ បុរី​ឡាយ​គង់ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បាន​ស្លា​ប់​បាត់បង់​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បន្ទាប់​ពី​បញ្ជូន​ចេញពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២ ។

លោក​វេជ្ជបណ្ឌិត ហ៊ា​ង រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១៦ និង​០០​នាទី ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥ ឪពុក​ម្ដាយ​ទារក​រង​គ្រោះ បាន​នាំ​មក​កាន់​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២ ដោយ​ពិនិត្យ​ឃើញ មានកំ​ដៅ​៣៧,៥០​អង្សារ ហើយ​បាន​ឲ្យ​ទារក​រង​គ្រោះ​សម្រាក​ព្យាបាល​តាមដាន​អាកា​រៈ​សុខភាព​បន្ត​។ នៅ​វេលា​ម៉ោង​ប្រហែល​៦ និង​៣០​នាទី ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ ទារក​រង​គ្រោះ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល​ធ្វើ​ទុក​ខ្លាំង ទើប​ខាង​គ្រូពេទ្យ​យើង​បាន​ធ្វើការ​សង្គ្រោះ​តាម​បច្ចេកទេស​ពេទ្យ តែ​ដោយ​អាកា​រៈ​មិន​ស្រួល​ខ្លាំង​ទើប ដឹក​ទារក​តាម​រថយន្ត​ផ្ទាល់ខ្លួន ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​, ពេល​ទៅ​ដល់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ធ្វើការ​សង្គ្រោះ​ប្រហែលជា​កន្លះ​ម៉ោង ទើប​ប្រាប់​ថា ទារក​បាន​ស្លា​ប់​បាត់​ទៅ​ហើយ រួច​ខាង​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ចេញ​លិខិត​មរណភាព​ឲ្យ ហើយ​ក្រុម​គ្រួសារ ដឹក​សាកសព​ទារក​ត្រឡប់​មក​កាន់​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២​វិញ ។

បន្ទាប់​ពី​កូនប្រុស​ជាទី​ស្រឡាញ់ បាន​ដាច់ខ្យល់​ស្លាប់ ក្រុម​គ្រួសារ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​ទ្រហោយំ ហើយ​បាន​ចោទប្រកាន់​មក​លើ​គ្រូពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ថា​មានការ​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​ទុក​បណ្ដោយ​ឲ្យ​កូន​របស់​គាត់​រហូត​ដល់​ធ្ងន់ធ្ងរ​បាត់បង់​ជីវិត ហើយ​ប្តឹង​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ព្រមទាំង​បីកូន​ជាទី​ស្រឡាញ់​របស់​គាត់ ទៅ​ដល់​មន្ទីរពេទ្យ​តែ​ម្ដង​។ នៅ​ព្រឹក​នោះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ ក៏​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២ ។

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ និង​ប្រមូល​ព័ត៌មាន បាន​លិខិត​ពិនិត្យ​ឈាម​របស់​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺមេត្តា​សំណង់​១២ លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​។

 ទោះបីជា​យ៉ាងណា រំលង​បាន​មួយ​ថ្ងៃ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេតា​ដំណង់​១២ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី សម្រេច​ចុះ​បិទ​អាជីវកម្ម និង​ឲ្យ​រុះរើ ស្លាក​ចេញ ដោយ​មូលហេតុ ពុំ​ទាន់​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ គេ​មានការ​ឆ្ងល់ ថា មន្ទីរ​សុខាភិបាល ហេតុ​អ្វី​បានជា​ទុក​អោយ​គ្លីនិក​មួយ ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មានច្បាប់ ជា​យូរ​មក​ហើយ ហើយ​ទាល់តែ​មានរឿង ទើប​ចុះ​បិទ ហើយ​ថា អត់​ច្បាប់ ? ៕