Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ភេរវកម្មបំផ្ទុះគ្រាប់បែកនៅស្រុករ៉ាងែ បណ្ដាលឱ្យមានយោធារងរបួស

ភេរវកម្មបំផ្ទុះគ្រាប់បែកនៅស្រុករ៉ាងែ បណ្ដាលឱ្យមានយោធារងរបួស នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០៩.៣០ ព្រឹក ជនដៃដល់បានបំផ្ទុះគ្រាប់បែកនៅលើផ្លូវ Bangosato-Chaloem (បាំងសាតូ ចាឡឺម) ក្នុងភូមិ (បាំងសាតូ) Bangosato ស្រុក Ra-Ngae (រ៉ាងែ) បណ្តាលឱ្យមន្ត្រីយោធា ២នាក់ មកពី កងពលលេខ 4516 រងរបួស។

ជនរងគ្រោះទី១ ជាទាហាន​ស្ម័គ្រចិត្ត​ការពារ​ជាតិ​ឈ្មោះ អនុសន ណូ​រី (​របួស​ជើង​ស្តាំ ដៃ​ស្តាំ​) និងទី២ ទាហានស្ម័គ្រចិត្តការពារជាតិ សក្តិឆៃ ក្លៃសែងសិទ្ធិ Sakchai Klaisangsit (របួសដៃខាងស្តាំ)

ឧប្បត្តិហេតុនេះបានបង្កឱ្យប្រជាជននៅក្នុងតំបន់មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតំបន់នេះជាសហគមន៍។ ខណៈនេះអាជ្ញាធរថៃ បានសុំឱ្យអ្នកធ្វើដំណើរតាមផ្លូវនេះ ជៀសវាង ឬធ្វើដំណើរតាមផ្លូវផ្សេងដើម្បីសុវត្ថិភាព។