Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង៤ និងរដ្ឋបាលខេត្ត៦ប្រជុំរៀបចំផែនទីនៃការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាប 

ក្រសួង៤ និងរដ្ឋបាលខេត្ត៦ប្រជុំរៀបចំផែនទីនៃការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាប

ផ្តើមចេញពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំធាតុចូលពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីមានការឯកភាពគ្នាជាគោលការណ៍លើការរៀបចំផែនទីនៃការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាប និងកំណត់យន្តការអនុវត្តការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការគ្រប់គ្រង និងអភិរក្សតំបន់បឹងទន្លេសាបឱ្យបានត្រឹមត្រូវ និងរក្សាទុកបន្តជំនាន់ ។