Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

រថយន្ត ៣គ្រឿង បុកបន្តកន្ទុយគ្នាខណៈដែលរថយន្តខាងមុខឈប់ត្រួតពិនិត្យកង់រថយន្ត

កំពង់ឆ្នាំង៖ រថយន្ត ៣គ្រឿង បានបុកបន្តកន្ទុយគ្នា នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងចន្លោះគីឡូម៉ែត្រលេខ ៩២-៩៣ ស្ថិតភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខណៈដែលរថយន្តខាងមុខឈប់ត្រួតពិនិត្យកង់រថយន្ត ហេតុការណ៍នេះបានកើតឡើងនៅវានៅម៉ោង ២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

តាមការបញ្ជាក់របស់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រៃវែង 3A.1365 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកនៅរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 3F.7369 របស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ ដែលមានអ្នកបើកបរឈ្មោះចាន់ ញៀន អាយុ ៥០ឆ្នាំរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ក្នុងដំណើរស្របទិសគ្នា បណ្ដាលឲ្យរថយន្តវីរៈប៊ុនថាំ នោះជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A.3027 មានសណ្ដោងរម៉កពាក់ស្លាកលេខភ្នំពេញ 4A.2110 បើកបរដែលឈ្មោះ ខុក លីម អាយុ ៣៩ឆ្នាំរស់នៅភូមិជ្រាប់ចាស់ ស្រុកព្រះណេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលឈប់នៅលើចិញ្ចើមផ្លូវត្រួតពិនិត្យកង់រថយន្ត។
ក្នុងហេតុការណ៍នោះបណ្ដាលឲ្យរងរបួសព្រូ រថយន្តហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខព្រៃវែង 3A.1365 របួសធ្ងន់ធ្ងរម្នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅធ្វើការវាស់វែង និងយករថយន្តទាំងបីគ្រឿងទៅអធិការនគរបាលស្រុករលាប្អៀរដើម្បីរង់ចាំការដោះស្រាយ។ចំណែកអ្នករងរបួសបានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តជាបន្ទាន់៕