រយៈពេល៦០ឆ្នាំ ក្រោមគោលការណ៍ «រួមរស់ រួមចែក»ភូមិភាគស្វយ័ត Xizang បានក្លាយជាមូលដ្ឋានសម្រាប់សុខដុមនីយកម្មជាតិ
ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០២៥ ជាខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xizang បានទទួលការជូនពរជ័យដោយផ្ទាល់ពីលោក Xi Jinping ប្រធានរដ្ឋចិនដោយលោកប្រធានរដ្ឋបានអញ្ជើញទៅបំពេញទស្សនកិច្ចនិងថ្លែងសុន្ទរកថា ពោរពេញដោយកម្លាំងចិត្តខ្ពស់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅចំពោះមុខកម្មាភិបាលនិងមហាជនគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋាននៃភូមិភាគស្វយ័ត Xizang ចំនួនជិត២ម៉ឺននាក់បានជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅទីលានខាងមុខវិមានពូតាឡាក្រុងឡាសា។
ក្រោមម្លប់នៃសន្តិភាពវប្បធម៌ ដោយបានរំលេចថា សុភមង្គលរបស់ប្រជាជនចិនរស់នៅភូមិភាគស្វយ័តXizangគឺជាសិទ្ធិរបស់មនុស្សដ៏អស្ចារ្យបំផុត ហើយការអភិវឌ្ឍដ៏ខ្លាំងក្លានៅក្នុងភូមិភាគស្វ័យតXizangគឺជាគន្លឹះក្នុងការសម្រេចបាននូវសុភមង្គលរបស់ប្រជាជនចិនរស់នៅក្នុងភូមិភាស្វយ័តXizangនិយាយដោយដោយឡែក ប្រជាជនចិនទាំងអស់និយាយរួម។

ពិព័រណ៍វប្បធម៌ទេសចរណ៍Xizang លើកទី៥គឺជាកាលានុវត្តភាពនិងជាវេទិកាផ្សព្វផ្សាយកាន់តែទូលំទូលាយនូវសម្លេងសុភមង្គលរបស់ប្រជាជនចិនរស់នៅភូមិភាគស្វយ័តXizangស្តីពីសន្តិភាពវប្បធម៌ឱ្យក្លាយជាគំរូភាពមួយនៃការចូលរួមជាមួយបណ្តាប្រជាជាតិទាំងអស់ក្នុងពិភពលោកដើម្បីសម្រេចបាននូវគោលដៅរួមគឺកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របតាមប្រសាសន៍របស់លោក Xi Jinping ដែលបានគូសបញ្ជាក់ថា ភូមិភាគស្វយ័ត Xizang ត្រូវតែអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់បក្សក្នុងយុគសម័យថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងខិតខំប្រឹងប្រែងកសាងភូមិភាគស្វយ័ត Xizang ថ្មីនៃបែបសង្គមនិយមទំនើបដែលប្រកបដោយសាមគ្គីភាព វិបុលភាព អរិយធម៌ ចុះសម្រុងគ្នានិងស្រស់ស្អាត។
ទន្លេ Yarlung Zangbo ដែលហូរត្របាញ់នឹងបន្តធ្វើជាសាក្សីថា ឈរយ៉ាងរឹងមាំក្នុងរយៈពេល២០ឆ្នាំជាមួយទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ភូមិភាគស្វយ័តXizangបានក្លាយជាគោលដៅទេសចរណ៍ពិភពលោក ដោយក្នុងមួយឆ្នាំទទួលភ្ញៀវជាច្រើនលាននាក់ ដែលនាំមកនូវចំណូលដល់សេដ្ឋកិច្ចក្នុងតំបន់។
ជាក់ស្តែងនៅឆ្នាំ២០២៤ ភូមិភាគស្វយ័ត Xizang បានទទួលភ្ញៀវទេសចរប្រមាណ៦៤លាននាក់ បានកើនឡើង ១៦ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ជារួម រយៈពេល៦០ឆ្នាំកន្លងមកនេះ គោលការណ៍ «រួមរស់ រួមចែក» បានក្លាយជាមូលដ្ឋានសម្រាប់សុខដុមនីយកម្មជាតិនៅក្នុងភូមិភាគស្វយ័ត Xizang ក្រោមទម្រនៃត្រីវិស័យប្រកបដោយចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់របស់បក្សកុម្មុយនិស្តចិន រួមមានស្ថិរភាព ការអភិវឌ្ឍ អេកូឡូស៊ី និង ពង្រឹងការកសាងតំបន់ព្រំដែន ដើម្បីដឹកនាំភូមិភាគស្វយ័តទីបេតិ៍ដែលមិនត្រឹមមានភូមិសាស្រ្តជាដំបូលរបស់ផែនដីប៉ុណ្ណោះទេ ថែមទាំងជារមនីយដ្ឋានទេសចរណ៍បៃតងភាព ថាមពលស្អាត ពហុភាពនៃជំនឿ-សាសនា-ជនជាតិរួមគ្នាបង្កើតជាឧទ្យានវប្បធម៌ ដែលបម្រើដល់សុខដុមនីយកម្មរបស់ប្រជាជាតិចិន ពន្លាតកំណើនអ្នកទេសចរបរទេសកាន់តែច្រើនមកសាទរ ផ្តល់គម្រូភាពបទពិសោធន៍ដល់កិច្ចកសាង សហគមន៍ជោគវាសនារួមមនុស្សជាតិ ផ្តល់ពន្លឺក្តីសង្ឃឹមដល់មហាដំណើរឆ្ពោះទៅសម្រេចបាននូវការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន