Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

លោកឧត្តមសេនីយ៍ត្រី សៀ ទីន សម្ពោធជណ្តើរជម្រាល នៃមណ្ឌលសុខភាព សៀង ណាំ កំពង់ភ្លុក

សៀមរាប: លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ កំពង់ភ្លុក ស្រុកប្រាសាទ

បាគង ខេត្តសៀមរាប បាន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវជណ្តើរជម្រាលនៃមណ្ឌលសុខភាព សៀងណាំ កំពង់ភ្លុក ដោយមានការចូលរួមពីអស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរស្រុក ឃុំ មេភូមិ បុគ្គលិកមណ្ឌលសុខភាព និងប្រជាពលរដ្ឋផងដែរ កាលពីរសៀលថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២៦។
មានប្រសាសន៍សំណេះសំណាលលោកឧត្តមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា សុខភាព និង សុវត្ថិភាព ជាកត្តាចម្បងសម្រាប់យើងគ្រប់រូប ដូច្នេះចំពោះសេវាថែទាំសុខភាពមាតា និងទារកមានសារៈសំខាន់ណាស់ ប្រជាជននិងទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាពខ្ពស់មានសុវត្ថិភាព និងមានបរិស្ថានការងារល្អ ។ ដើម្បីផ្ដល់សេវាប្រកបដោយអនាម័យល្អ ការថែទាំផ្ទៃពោះមុនសម្រាលថែទាំការសម្រាល គឺជាការអន្តរាគមន៍ជាសារវ័ន ដើម្បីលើកកម្ពស់សុខភាពមាតា និងទារក និង កាត់បន្ថយអត្រាមរណភាពមាតា និងទារក។ លោកបានបន្តទៀតថា ជណ្តើរជម្រាលនេះ ជាសមទ្ធិផលថ្មី សម្រាប់បងប្អូនក្នុងឃុំកំពុងភ្លុក សំខាន់បងប្អូនជនពិការភាព ចាស់ជរា និង ស្ត្រីមានផ្ទៃពោះ ដែលចូលមកទទួលសេវាថែទាំផ្ទៃពោះ ។ លោកក៏បានលើកនូវគោលការណ៍របស់សុខាភិបាល មកណែនាំឲ្យស្ត្រីមានផ្ទៃពោះត្រូវថែទាំ ពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងហោចណាស់៤ដង ក្នុងពេលដែលមានផ្ទៃពោះ ស្ត្រីគួរស្វែងរកការសម្រាលកូនដោយធ្មបជំនាញនៅមណ្ឌលសុខភាព ។ ការវិនិយោគលើ សុខភាព ជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានសម្រាប់ឲ្យមន្ត្រីសុខាភិបាល អាចបំពេញភារកិច្ចបានកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និង គុណភាព។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលសាធារណៈ និងអញ្ជើញមកប្រើប្រាស់សេវាសុខាភិបាលសាធារណៈឲ្យបានកាន់តែច្រើន ដើម្បីទទួលបានសេវាបង្ការ ពិនិត្យ ព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងមន្ត្រី និងបុគ្គលិកមណ្ឌលសុខភាពគ្រប់រូប បន្តខិតខំបំពេញភារកិច្ច បម្រើសុខភាពប្រជាពលរដ្ឋ ដោយបេះដូង ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មេត្តាករុណា ការគោរព និងការទទួលខុសត្រូវខ្ពស់ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។
ក្នុងនាមប្រជាជននៅក្នុងឃុំកំពង់ភ្លុកទាំងមូល បានសម្ដែងក្តីសោមនស្សរីករាយប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ក្នុងការចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមទ្ធិផលថ្មី ជណ្តើរ ជម្រាលនៅមណ្ឌលសុខភាព សៀង ណាំ កំពង់ភ្លុក បានបង្កលក្ខណៈងាយសរួលដល់បងប្អូនស្ត្រីមានផ្ទៃពោះ ចូលមកផ្ទៃពោះ នៅពេលសម្រាល និង ក្រោយសម្រាល សំខាន់សម្រាប់បងប្អូងជាជនពិការភាព និង ចាស់ជរា ៕