Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពជួរមុខ ៣ទីតាំងក្នុងខេត្តឧត្តរមានជ័យ

សៀមរាប: គឿងឧបភោគបរិភោគ មានត្រីឆ្អើ ១ពាន់ក្រាស់ ,ទឹកសុទ្ធ ១ពាន់យួរ ,បន្លែ ២រថយន្ត ខ្ទឹមស ៦០គីឡូក្រាម ធូកមូស ៣កេស និង កាហ្វេ , បារី ត្រូវបាន

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគកម្ពុជរដ្ឋ និង ព្រះយសមុនីរង្សីបណ្ឌិត រិតធុយ ស៊ីធីម ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ស្ថិតនៅក្នុងក្រុងសៀមរាប រួមនឹងបងប្អូនសប្បុរសជន បាននិមន្តសួរសុខទុក្ខ និង នាំយកនូវគ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ឈរជើងនៅ ច្រកជុបរុន.ទួល៩៣ និង ច្រកជាំសាង៉ាំ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានមានថេរដីកាថាការចូលរួមរបស់ព្រះសង្ឃបញ្ជាក់ថា គ្រប់មជ្ឈដ្ឋានក្នុងសង្គម រួមទាំង  វិស័យព្រះពុទ្ធសាសនាបានរួមចិត្តរួមកម្លាំងគ្នាគាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសានបន្តថាស្បៀងអាហារមិនត្រឹមតែជាជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាសារនៃការយកចិត្តទុកដាក់ការគោរពនិងការលើកទឹកចិត្តពីព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទដែលជាសប្បុរសជនដែលចូលរួម ហើយការចែករំលែក និងការជួយសង្គ្រោះគ្នាក្នុងគ្រាលំបាក ស្របនឹងគុណតម្លៃនៃមេត្តាករុណានិងទានក្នុងព្រះពុទ្ធសាសនា។  ព្រះអង្គបានបន្តទៀតថា ការនិមន្តចុះសួរសុខទុក្ខដល់វីរកងទ័ពនាពេលនេះ គឺជាការបង្កើនកម្លាំងចិត្តនិងភាពកក់ក្តៅដែលធ្វើវីរៈកងទ័ពអាចទទួលបានអារម្មណ៍ថា ពួកគាត់មិនឯកោទេ ហើយមានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចាំនៅពីក្រោយផ្តល់ការគាំទ្រផងដែរ ។ សកម្មភាពនេះអាចជម្រុញឲ្យពុទ្ធបរិស័ទ សប្បុរសជន និង សាធារណជនចូលរួម ក្នុងសកម្មភាពមនុស្សធម៌និងការជួយគ្នាទៅវិញទៅមក។  ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ក៏បានមានថេរដីកាបញ្ជាក់បន្ថែមទៀតថា៖ការចូលរួមរបស់ព្រះសង្ឃរួមនិងសប្បុរសជនក្នុងការរៀបចំ និងនាំយកស្បៀងអាហារចែកជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ គឺជាសក្ខីភាពដ៏មានតម្លៃនៃស្មារតីសាមគ្គីភាព ការចែករំលែក និងមេត្តាករុណាក្នុងសង្គមខ្មែរ ហើយស្បៀងអាហារទាំងនេះ មិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏កក់ក្តៅ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ។ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបានមានថរដីការឲ្យដឹងដែរថា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ដែលបានយកមកប្រគល់ជូនទទួលបានពីបងប្អូនញាតញោមសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសចូលរួមផងដែរ ។  ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌នៃការចែករំលែក ខ្មែរស្រឡាញ់ខ្មែរ និងសាមគ្គីភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិខ្មែរ ដែលមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នា និងគាំទ្រគ្នាទៅវិញទៅមកដើម្បីបុព្វហេតុជាតិមាតុភូមិតែមួយ ។
ក្នុងនោះតំណាងកងទ័ពបានសម្តែងនូវសេចក្តីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទខេត្តសៀមរាប ដែលមានទឹកចិត្ត និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ឱសថផ្លូវចិត្ត» ដ៏មានឥទ្ធិពលបំផុត ដែលធ្វើឲ្យកងទ័ពកាន់តែមានកម្លាំងចិត្ត និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ ៕