ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រឆាំងនឹងការវាយប្រហាររបស់អ៊ុយក្រែនទៅលើទីក្រុងមូស្គូ ដែលតាមការរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយ លោកបានពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីមួយថ្ងៃមុន។
នេះបើយោងតាមប្រភព Sky News, ប៉ុស្តិ៍ព័ត៌មានទូរទស្សន៍របស់ចក្រភពអង់គ្លេស។
នៅពេលសួរថា តើប្រធានាធិបតីអ៊ុយក្រែនគួរតែ «ឈ្លានពាន» និងចេញបញ្ជាឱ្យវាយប្រហារទីក្រុងមូស្គូ ឬជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះលោក Trump បានឆ្លើយតបថា «ទេ គាត់(Zelenskyy)មិនគួរកំណត់គោលដៅទីក្រុងម៉ូស្គូទេ»។
ប្រធានាធិបតីអាមេរិកក៏បានបដិសេធផងដែរនូវចេតនាក្នុងការបញ្ជូនអាវុធចម្ងាយឆ្ងាយទៅប្រទេសអ៊ុយក្រែនដែលជាផ្នែកនៃគម្រោងលក់អាវុធអាមេរិកតាមរយៈអង្គការNATO។
លោក Trump បានអត្ថាធិប្បាយថា «ទេ យើងនឹងមិនធ្វើដូច្នេះទេ» ។
•មុននេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកបានសួរលោក Zelenskyy មួយថ្ងៃមុនថា តើទីក្រុង Kyiv អាចវាយប្រហារទីក្រុងមូស្គូ និងសាំងពេទឺប៊ឺគបានដែរឬទេ?
•អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានអះអាងថា លោក Trump ពិតជាបានលើកឡើងពីបញ្ហានេះ ប៉ុន្តែ “មិនបានអំពាវនាវឱ្យមានការសម្លាប់បន្ថែមទៀតទេ” ។
• ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរថា Trump កំពុងពិចារណាក្នុងការបញ្ជូនកាំជ្រួច Tomahawk ទៅកាន់អ៊ុយក្រែន។