Connect with us

Hi, what are you looking for?

អន្តរជាតិ

អាជ្ញាធរកម្ពុជា-ថៃ ចរចារបើកច្រកអន្តរជាតិប៉ោយប៉ែត ទុកពេល១ថ្ងៃឱ្យពលរដ្ឋចូលទៅមកប្រទេសកំណើតវិញ

ប៉ោយប៉ែត៖នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ អាជ្ញាធរកម្ពុជា និងថៃ ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលឹក បានពិភាក្សាគ្នា

ដើម្បីទុករយៈពេល១ថ្ងៃ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋថៃ ដែលស្នាក់នៅ និងធ្វើការងារនៅកម្ពុជាចេញទៅប្រទេសថៃ និងពលរដ្ឋកម្ពុជា ជាពិសេសអាជីវករលក់ដូរនៅផ្សាររុងក្លឿដឹកជញ្ជូនឥវ៉ាន់របស់ខ្លួនមកកាន់កម្ពុជាវិញ។

លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងភាគីពាក់ព័ន្ធ កំពុងមានវត្តមានទៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលជូនពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសថៃ។