តាមសេចក្តីរាយការណ៍របស់ AP ៖ «លោកពូទីននិយាយថា ខ្មាន់កាំភ្លើងដែលបានវាយឆ្មក់សាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូបានព្យាយាមរត់គេចខ្លួនទៅកាន់អ៊ុយក្រែន។ Kyiv បដិសេធការជាប់ពាក់ព័ន្ធ»
ទីក្រុង Kyiv បានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃសុក្រលើកន្លែងតន្ត្រី Crocus City Hall ក្នុងទីក្រុង Krasnogorsk ហើយសម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវ។ ប៉ុន្តែ លោក ពូទីន មិនបានលើកឡើងពីក្រុម ISIS នៅក្នុងសុន្ទរកថា របស់គាត់ទៅកាន់ប្រជាជាតិនោះទេ ។
ទីក្រុង Kyiv បានចោទប្រកាន់ពូទីន និងអ្នកនយោបាយរុស្ស៊ីផ្សេងទៀតថា បានភ្ជាប់អ៊ុយក្រែនទៅនឹងការវាយប្រហារនេះ ដើម្បីយកលេសបង្កសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនកាន់តែខ្លាំងថែមទៀត ដែលទើបតែឈានចូលឆ្នាំទីបី ហើយនៅតែធ្វើអីអ៊ុយក្រែនមិនបាន។
មន្ត្រីចារកម្មអាមេរិកបានបញ្ជាក់ពីការអះអាងរបស់ក្រុម ISIS។
«ISIS ទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនេះ។ គ្មានការចូលរួមរបស់អ៊ុយក្រែនណាមួយឡើយ»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកស្រី Watson បាននិយាយថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានជាមួយរុស្ស៊ីកាលពីដើមខែមីនា អំពីការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ហើយបានចេញការព្រមានជាសាធារណៈដល់ប្រជាជនអាមេរិកនៅក្នុងប្រទេសរុស្ស៊ី។
