Connect with us

Hi, what are you looking for?

Mekong News

វីដេអូ

ក្រុមគ្រួសាររងគ្រោះដីធ្លី សំណូមពរប្រមុខដឹកនាំជួយអន្ដរាគមន៍រកយុត្ដិធម៌

ព្រះសីហនុ៖ នៅឆ្នេរអូរត្រេះ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រុមគ្រួសារលោក សឹង សារិន ប្រាប់ថា រឿងអយុត្តិធម៌បំផុតករណីអ្នកធំមានអំណាចរំលោភយកដីរបស់ពួគគាត់ (ប្តឹងឡើងតុលាការបង្គាប់ផ្ទេរសិទ្ធកាន់កាប់ដីធ្លីរបស់ពួកគាត់) ខណៈអាជ្ញាសាលា នៃសាលាដំបូងខេត្ដព្រះសីហនុ លោក អ៊ឹម សុភ័ក្រ ដឹកនាំកម្លាំងចុះអនុវត្ដសាលដីការសាលាដំបូងខេត្ដព្រះសីហនុ បិទទ្វាររបងមិនឱ្យគាគីរងគ្រោះចូលទៅទីតាំងដីរបស់ខ្លួន ដែលស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។

ក្រុមគ្រួសារលោក សឹង សារិន បានលើកម្រាមដៃដប់សំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍រកយុត្តិធម៌ ជូនគ្រួសារគាត់ផង។ ក្រុមគ្រួសារលោក ទាំងអ្នករស់នៅក្នុងស្រុក និងគ្រួសាររស់នៅប្រទេសបារាំង បានចូលលុយគ្នា ដើម្បីទិញដីមួយកន្លែងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ តាំងឆ្នាំ១៩៩២ មកម៉្លេះ។ ហើយដីនេះ ក៏បានទទួលប្លង់ដី L-Map តាំងពីឆ្នាំ២០១០ និងបានបង់ពន្ធដីជូនរដ្ឋត្រឹមត្រូវអស់រយៈពេលជាង ១០ឆ្នាំ កន្លងមកដែរ។ ដីធ្លីរបស់គាត់នេះ ក៏មានស្នាមេដៃទទួលស្គាល់ព្រំដី និងមានឯកសារ ឬលិខិត ចេញដោយមន្ទីររៀបចំដែនដី បញ្ជាក់ថា ដីរបស់គាត់ មានប្លង់រឹង L-Map ស្របច្បាប់ត្រឹមត្រូវ ប៉ុន្តែបែរជាត្រូវតុលាការបង្គាប់ផ្ទេរសិទ្ធទៅឱ្យឈ្មោះ ប៉ុល សារឿន នៅថ្ងៃទី៦ ខែមីនា  ឆ្នាំ២០២៥។ ថ្ងៃធ្វើប្លង់ជាប្រព័ន្ធឆ្នាំ២០១០ គឺមន្ត្រីជំនាញ បានចុះវាស់វែងជាក់ស្តែង និងបានបិទប្រកាសផ្សព្វផ្សាយ តាមនីតិវិធីត្រឹមត្រូវ។ រូបគាត់ ក៏ទទួលបានប្លង់រឹង យកមកកាន់ក្នុងដៃ ព្រមទាំងបានបង់ពន្ធជូនរដ្ឋជាបន្តបន្ទាប់រហូតមក ប៉ុន្តែបែរជាត្រូវបុគ្គលមានអំណាចខាងលើ ប្តឹងពួកគាត់ទៅតុលាការ ដើម្បីទាមទារយកដីពីពួកគាត់ទៅវិញ? ។

ករណីវិវាទដីធ្លីនេះ ក្រុមអ្នកសារព័ត៌មាន បានព្យាយាមសុំរបាយការណ៍ព័ត៌មានពីភាគីពាក់ព័ន្ធមិនបាន លោក សេង នីម ចៅសង្កាត់លេខ៤ និងឯកឧត្ដម ប៉ុល សារឿន ព្រមទាំងលោ អ៊ឹម សុភ័ក្រ អាជ្ញាសាលា មិនឆ្លើយតប ដើម្បីបំភ្លឺជុំវិញវិវាទដីធ្លីខាងលើបាននៅឡើយទេ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នេះ។

បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ បានលើកឡើងថា នេះជាការអនុវត្តន៍សាលដីការរស្ថាពររបស់តុលាការកំពូល ៖