កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ផ្តល់ជូនវរកងទ័ព សឹករងខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ ដោយមានការអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុម
ប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិធីនេះបានធ្វើឡេីងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ។
ក្នុងនាមប្រជាពលរដ្ឋខេត្តកំពង់ចាម ទាំងមូល លោក អ៊ុន ចាន់ដា បានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ពយើង ដែលបានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការ រក្សាការពារយ៉ាងរឹងមាំ ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ពីចោរសៀមដែលបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លីនមកលើអធិបតេយ្យភាពកម្ពុជា ។
ក្នុងឱកាសនោះផងដែរ លោក អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អំណោយដែលត្រូវបានផ្តល់ជូននាពេលនេះ គឺបានមកពីទឹកចិត្តចូលរួមដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងសប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងអាជ្ញាធរជាតិព្រះវិហារ នាឱកាសនេះ គឺពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ សមរភូមិក្រោយ និងសមរភូមិមុខគឺតែ១ ខ្មែររួមសាមគ្គីគ្នាគឺខ្មែរខ្លាំង។
គួរបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ប្រេងឆា ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកាមួយចំនួនទៀត ផងដែរ៕
