Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា សន្តិភាព បានធានាដល់ប្រទេសកម្ពុជាជាគោលដៅដ៏សុវត្ថិភាព និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា

សៀមរាប: មានប្រសាសន៍លើកឡើង នៅកម្មវិធីសម្ពោធសណ្ឋាគារ TUI BLUE Angkor Grace ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា

ក្រុមហ៊ុន TUI Hotels & Resorts ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ការពង្រីកវត្តមានរបស់ក្រុមហ៊ុន TUI នៅទីនេះក្នុងប្រទេសកម្ពុជា នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ ជាលទ្ធផលនៃកិច្ចពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីដើមខែមីនាកន្លងទៅ ក្នុងឱកាសពិព័រណ៍អន្តរជាតិប៊ែរឡាំង (ITB Berlin 2025) ពិតជារីករាយណាស់ដែលបានឃើញនូវសមិទ្ធផលដែលសម្រេចដោយ TUI BLUE នាពេលនេះ។ ឆ្លៀតឱកាសឯកឧត្តមបានបញ្ជាក់ ស្ថានភាពជម្លោះរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះតាមបណ្តោយព្រំដែន បានធូរស្បើយ ក្រោមបទឈប់បាញ់ដែលបានចូលជាធរមាន ឯកឧត្តមបានបញ្ជាក់ដោយទំនុកចិត្តយ៉ាងពេញទំហឹងថា កម្ពុជានៅតែជាគោលដៅសន្តិភាព និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ តំបន់ទេសចរណ៍ និងតំបន់ទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញរបស់យើង កំពុងដំណើរការជាធម្មតា និង ត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់រូបដោយសន្តិភាព និងភាពកក់ក្តៅ ដែលប្រជាជាតិយើងធ្លាប់ស្គាល់វ ដើម្បីមកទស្សនាប្រទេសកម្ពុជា ស្វែងយល់ពីសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់យើង និងបន្តគាំទ្រ និងលើកស្ទួយប្រទេសកម្ពុជា ។

ឯកឧត្តម ហួត ហាក់ បានបន្តទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាការពិតណាស់ សន្តិភាព បានធានាដល់ប្រទេសកម្ពុជាជាគោលដៅដ៏សុវត្ថិភាព និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា “មាសបៃតង” និងជាវិស័យអាទិភាព។ ក្នុងន័យនេះ វិស័យទេសចរណ៍ កំពុងអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយមានកំណើនជាវិជ្ជមានជារៀងរាល់ឆ្នាំ។ វិស័យទេសចរណ៍ ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តមបានលើកផងដែរថា គូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ មានទេសចរអាល្លឺម៉ង់ជិត ៧៥.០០០នាក់ ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត ៦៦៧.០០០ នាក់ ដែលបញ្ជាក់ពីការកើនឡើងជិត១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ សម្រាប់រយៈពេលប្រាំមួយខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ កើនឡើងជិត ១១.៧% ដែលក្នុងនោះមានភ្ញៀវទេសចរអាល្លឺម៉ង់កើនឡើងជិត ១៣%។ ម៉្យាងទៀត វិស័យទេសចរណ៍ គឺជាអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងឯកជន និងសាធារណៈ នៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងកម្រិតអន្តរជាតិ ដោយផ្អែកលើគោលការណ៍ “ជវភាពនៃតួអង្គតែមួយ”។ ឯកឧត្តមបានរំលឹកផងដែរថា ប្រទេសកម្ពុជា គឺជាទឹកដីដែលមានប្រវត្តិសាស្រ្តដ៏សំបូរបែប បេតិកភណ្ឌដ៏អស្ចារ្យ និងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ។ ម៉្យាងទៀតក្រសួងទេសចរណ៍កំពុងធ្វើការយ៉ាងសកម្ម ក្នុងការប្រែក្លាយឲ្យរដូវថយភ្ញៀវ តាមរយៈការបង្កើតនូវ “រដូវកាលបៃតង” ដែលជារយៈពេលដែលភ្ញៀវទេសចរ អាចទទួលបាននូវបទពិសោធ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា។ ព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងក្រុមហ៊ុន TUI BLUE Hotels & Resorts ផងដែរ ។
លោក Stefen Messerer ឯកអគ្គរដ្ឋទូតអាលឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុងសៀមរាបនៅតែជាក្រុងដ៏ធំមួយក្នុងចំណោមក្រុងធំៗរបស់ប្រទេសកម្ពុជា ហើយបានកំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់សកម្មភាពនយោបាយ និងសេដ្ឋកិច្ច ។ ក្រៅពីនេះ ក្រុងនេះក៏ជាបេះដូងនៃវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមណ្ឌលទេសចរណ៍ដ៏សំខាន់ និងជាទឹកដីនៃប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញត្រូវបានចុះក្នុងបញ្ជីរបស់អង្គការផងដែរ ។ លោកបានបន្តទៀតថា ដោយមើលឃើញនូវសក្ដានុពលនៃវិស័យនេះ លោកបានជម្រុញយ៉ាងខ្លាំងឲ្យ លោកកុងស៊ុងកិត្តិយសធ្វើការរឹតចំណងវិស័យទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ៕