Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលខេត្តសៀមរាបថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមខេត្តដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ

សៀមរាប: គ្រឿងឧបរោគបរិភោគនិងថវិកាដើម្បីគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប


នៅក្នុងឱកាសទទួលអំណោយជាគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់រួមនិងថវិការបស់របស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមខេត្តដែលផ្តល់តាមរយៈលោកអែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប នារសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបក៍បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលមានស្មារតីស្រលាញ់ជាតិដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាដើម្បីគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាបសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។


ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តក៏បានថ្លែងអំពាវនាវដល់  លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និង បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាបបានផងដែរ ។
លោក អែល សៀត តំណាងឲ្យបងប្អូនខ្មែរ ឥស្លាមខេត្តសៀមរាប ក៍បានថ្លែងថា ដោយមានស្មារតីស្រលាញ់ជាតិ និងដើម្បីរួមចំណែកការពារជាតិមាតុភូមិ ក្នុងនាមជាតិខ្មែតែមួយ ដូច្នេះហើយថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបក៍បានកៀរកូរបងប្អូនប្រជាពលរដ្ឋខ្មែរ ឥស្លាម បាននាំគ្នាចូលរួមបរិច្ចាគគ្រឿងឧបភោគបរិភោគរួមនិងថវិកាដើម្បីយកទៅជូនដល់វិរៈកងទ័ពសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃដែលកំពុងការពារពីចោរឈ្លានពានផងដែរ៕