Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

លោក ចាន់ យុត្ថា ឧបត្ថម្ភថវិកាដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្របាក់ឌុបវិទ្យល័យ ជា ស៊ីម ប្រឡាយ

ដោយពូ កំដរ

កំពង់ធំ÷ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះ

មូលដ្ឋានឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានចុះជួបលើកទឹកចិត្តដល់យុវសិស្សជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិទ្យាល័យជាស៊ីមប្រឡាយ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ហើយក្នុងឱកាសនេះដែរលោកបានឧបត្ថម្ភ៖


១. លោកគ្រូអ្នកគ្រូបង្រៀនវគ្គបំប៉ន ចំនួន ២លាន៧៥ម៉ឺនរៀល ២. សិស្សានុសិស្សដែលខ្វះលទ្ធភាពសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅ ចំនួន១៩នាក់ ក្នុងម្នាក់ៗ ១២ម៉ឺនរៀល ៣. ក្មួយៗជាបេក្ខជនប្រឡងចំនួន ៧០នាក់ ក្នុងម្នាក់ៗ ៦ម៉ឺនរៀល
៤. លោកគ្រូអ្នកគ្រូនៃវិទ្យាល័យ ជា ស៊ីម ប្រឡាយ ចំនួន៣៧នាក់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល ៥.ក្រុមប្រឹក្សាឃុំ និងយុវជនឃុំប្រឡាយ សរុបចំនួន ២១នាក់ ម្នាក់ៗ ២ម៉ឺនរៀលផងដែរ៕