Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ចាប់ខ្លួនជនជាតិចិន ០៤នាក់ ដែលលួចឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា

សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការចាប់ខ្លួនបុរសជនជាតិចិន៤នាក់ ដែលបន្លំខ្លួនឆ្លងដែនពីប្រទេសឡាវ ចូលមកកម្ពុជា ដោយខុសច្បាប់។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដានេះថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកពួក និងកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់នេះ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ពីប្រទេសឡាវ មកកម្ពុជា ហើយឆ្លងកាត់មកដល់ខេត្តសៀមរាប ក្នុងគោលបំណងឆ្ពោះទៅខេត្តផ្សេងៗ ។

ប្រភពបន្តថា លុះមកដល់ចំណុច ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងអនុវត្តតាមនិតិវិធី ។
ប្រភពបន្តថា បច្ចុប្បន្ន ជនជាតិចិនទាំង ០៤នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប សហការបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕