ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់រនូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៧១នាក់ កាលពីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច ក្រុម១១ ភូមិ ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះ កម្លាំងសមត្ថកិច្ចម្នាក់ក៏បានរងរបួស ព្រោះត្រូវបានជនសង្ស័យប្រើប្រាស់ ដែកមុតស្រួចចាក់តដៃ។
បច្ចុប្បន្នជនសង្ស័យទាំង៧១នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនាំ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕
