Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ការស្តារប្រឡាយលេខ១៥​ ដែលអ្នកតាកែវ​ ហៅ​ ប្រឡាយ​តាប៉ុល​ សម្រេចបានប្រមាណ៧០ភាគរយ

តាកែវ:​ ប្រឡាយលេខ១៥បន្សល់ទុកដោយលោកអតីតអភិបាលខេត្តតាកែវប៉ុលសារឿនកេណ្ឌប្រជាពលរដ្ឋប្រេីកម្លាំងពលកម្មមនុស្សអំឡុងទសវត្ស៨០  បានស្តារឡេីងវិញដោយប្រេីគ្រឿងចក្រសម្រេចបានប្រមាណ ៧០ភាគរយ

ប្រឡាយលេខ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកសំរោង ស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២០០០ ហិកតា​។ 

ការស្ដារប្រឡាយទឹកលេខ១៥ សរុបជាង ៥៦គីឡូម៉ែត្រ និងការស្ថាបនាស្ថានីយ៍បូមទឹកសាំពុទ្ធកសាងប្រឡាយទឹកបេតុង ប្រវែង ជាង ២៤គីឡូម៉ែត្រ នៅស្រុកទ្រាំង។

គម្រោងស្តារប្រឡាយលេខ១៥ រួមមាន ស្តារប្រឡាយមេចំនួន៤ខ្សែ ប្រឡាយរងទី១ចំនួន ១១ខ្សែប្រឡាយរងទី២ (ប្រឡាយជើងក្អែប) ចំនួន ១០ខ្សែ ដែលមានប្រវែងសរុបជាង ៥៦គីឡូម៉ែត្រ ក្នុងនោះប្រឡាយដីមានប្រវែងជាង ៣២គីឡូម៉ែត្រ និងប្រឡាយបេតុងមានប្រវែងជាង២៣គីឡូម៉ែត្រ និងស្ថានីយបូមទឹកមួយកន្លែងបំពាក់ដោយម៉ូទ័រដើរដោយចរន្តអគ្គិសនីចំនួន៤គ្រឿង។

កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកថោង ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម និង លោកអ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលការស្ដារប្រឡាយទឹកលេខ១៥ ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ បានជួបប្រទះស្ថានភាពគោករាក់ដែលចាំបាច់តម្រូវឱ្យក្រសួងធនធានទឹកធ្វើការស្តារឡើងវិញ៕

 

ប្រភព AKP  តាកែវ