កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវបានមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពឆក់ត្រីនៅចំណុចកកោះស្វាយកាប ក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រល័យមាស ស្រុកកំពង់លែង។
លោក លី ឡា នាយខេណ្ឋរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនខណៈពួកគេកំពុងធ្វើសកម្មភាពឆក់ត្រីនៅភូមិអន្លង់បញ្ចុះ ដោយបានដកហូតនូវអាំងវេទ័រឆក់ត្រីប្រភេទឆក់ត្រជាក់ចំនួន ២គ្រឿង អាគុយ៧០អំពែ ចំនួន២គ្រឿង អួនអូសទំហំ ៧x៥ ម៉ែត្រ ២វង់ខ្សែ ម៉ាស់ប្រវែង៧ម៉ែត្រចំនួន ២ខ្សែ កាណូតបាឡាស្មាច់ចំនួន ១គ្រឿង ម៉ាស៊ីនម៉ាក hinota ១៨សេះ ចំនួន១គ្រឿង។
ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៩ ខែមីនា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
In this article:
