ភ្នំពេញ៖ថ្ងៃទី ២៦ ខែឧសភា ២០២៥ លោក ផាន់សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុស ដឹកនាំមន្ត្រីឧទ្យានុរក្ស ធ្វើកាចុះពិនិត្យទីតាំងស្នើសុំដាក់ទីតាំងឈរជើងកងអនុសេនាធំលេខ២ ការពារព្រំដែនចំណុះផ្នែកសឹករងវាលវែង នៃតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សួនសុន មេបញ្ជាការជួមុខទិសទី៤ យោធភូមិភាគទី៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងលោក ស៊ុប ភីរត្ន័ មេបញ្ជាការកងវរៈសេនាតូចលេខ៥៥៦ លោក គង់ សំអុល ស្មៀនឃុំ តំណាងលោកមេឃុំថ្មដា លោកហ៊ីគឹមសឿន មេភូមិឧបសម្ព័ន្ធ អូរសួស្ដី និងកម្លាំងកាពារព្រំដែន អង្គភាពវរៈ៥០១។

លោកឧត្តមសេនីយ៍ត្រី សួនសុន មេបញ្ជាការជួរមុខទិសទី៤ យោធភូមិភាគ៥ បានលើកឡើងថា ដោយមានតម្រូវការចាំបាច់ និងទទួលបានបទបញ្ជាពីឯកឧត្តមមេបញ្ជាការកងទ័ពជើងគោគអោយយោធាភាគ៥ធ្វើការចុះពិនិត្យនិងស្នើសុំទីតាំងមួយកន្លែងសម្រាប់ធ្វើទីតាំងឈរជើងរបស់កងអនុសេនាធំលេខ២ការពារព្រំដែនចំណុះឲ្យផ្នែកសឹករងវាលវែង នៃតំបន់ប្រត្តិការសឹករងខេត្តពោធិ៍សាត់ ដែលទើបនឹងបង្កើតថ្មី បំពេញក្របខ័ណ្ឌអោយផ្នែកសឹករងវាលវែង។

លោកផាន់សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុស តំណាងលោកប្រធានមន្ទីរបរិស្ថានខេត្ត បានលើកឡើងថា ទីតាំងដែលបានចុះពិនិត្យស្នើសុំសម្រាប់ធ្វើទីតាំងឈរជើងរបស់កងអនុសេនាធំលេខ២ ការពារព្រំដែននេះ គឺស្ថិតក្នុងតំបន់កាពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុស ចំពោះការចុះពិនិត្យទីតាំងស្នើសុំសម្រាប់វិស័យកាពារជាតិ ក្នងនាមតំណាងមន្ទីរបរិស្ថានសូមធ្វើការគាំទ្រ ចំពោះទីតាំងស្នើសុំខាងលើនេះគឹជាប្រភេទដីព្រៃរិចរិល និងជាប្រភេទដីព្រៃស្រោង ហើយពុំមានការដាំដុះនិងកាន់កាប់អាស្រ័យផលលើទីតាំងស្នើសុំនោះទេ ។

លោក គង់ សំអុល ស្មៀនឃុំ តំណាងមេឃុំថ្មដា លោក ហ៊ី គិមសឿន មេភូមិឧបស័ម្ពន្ធអូរសួស្ដី សូមធ្វើការគាំទ្រ ទីតាំងខាងលើសម្រាប់ដាក់ទីតាំងឈរជើងរបស់កងអនុសេនាធំលេខ២ កងកាពារព្រំដែនចំណុះអោយផ្នែកសឹករងវាលវែង សម្រាប់បម្រើអោយវិស័យការពារជាតិ ទីតាំងខាងលើស្ថិតនៅចំណុច និយាមកាលេខ 0254148- 1359006 អូជ្រូកព្រុល ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕ អត្ថបទ និងរូបភាព ៖ ក្រសួងបរិស្ថាន
