គណៈប្រតិភូថាមពលកម្ពុជានាពេលថ្មីៗនេះ បានជួបជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជាតិអូស្រ្តាលី The Australian National University (ANU) ដើម្បីស្វែងយល់ពីសក្តានុពលនៃអាគុយផ្ទុកថាមពលកកើកពីការបូមទឹក (PHES) ក្នុងការកសាងអនាគតថាមពលស្អាតរបស់កម្ពុជា។

PHES គឺជាដំណោះស្រាយផ្នែកអាគុយថាមពលផ្អែកលើទឹក ដែលប្រើអាងស្តុកទឹកពីរនៅកម្ពស់ខុសៗគ្នា។ ទឹកហូរពីអាងស្តុកទឹកនៅទីខ្ពស់ទៅអាងស្តុកទឹកនៅខាងក្រោម តាមរយៈទូរប៊ីន ដើម្បីបង្កើតថាមពលអគ្គិសនី។

ANU បានកំណត់ទីតាំង PHES ដ៏មានសក្ដានុពលចំនួន ៥៥ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសមត្ថភាពផ្ទុកថាមពលលើសពី ១,៣០០ ជីកាវ៉ាត់ម៉ោង (GWh)!

គណៈប្រតិភូក៏បានជួបជាមួយអ្នកតំណាងមកពី Snowy Hydro ដែលជាប្រតិបត្តិករ PHES ឈានមុខគេរបស់អូស្ត្រាលី ដែលបានផ្តល់ព័ត៌មានស៊ីជម្រៅអំពីការបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ PHES សម្រាប់ប្រសិទ្ធភាពអតិបរមា។ ដោយប្រើធនធានប្រកបដោយទំនួលខុសត្រូវ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន PHES ផ្តល់នូវដំណោះស្រាយអាគុយថាមពលដ៏មានតម្លៃ។
