Connect with us

Hi, what are you looking for?

បរិស្ថាន

ដីតំបន់បឹងទន្លេបាទី​ ខេត្តតាកែវ​ តាំងត្រូវបានស្នេីសុំធ្វើការអភិវឌ្ឍជាកម្មសិទ្ធិឯកជន

ភ្នំពេញ:​ យោងតាម​Chanel តេឡេ​ក្រាម​ផ្លូវ​ការ​របស់ក្រសួងរៀបចំដែនដីនគរូនីយកម្ម​ និងសំណង់​ បានឲ្យដឹងថា​ ដីតំបន់បឹងទន្លេបាទី​ ខេត្តតាកែវ​ តាំងត្រូវបានស្នេីសុំធ្វើការអភិវឌ្ឍជាកម្មសិទ្ធិឯកជន​ តាមរយៈ​ សជណ​ តាំងពី​ឆ្នាំ​២០២២​ ម៉្លេះ។

យោងតាម​Chanel តេឡេ​ក្រាម​ ដដែល​ បានឲ្យដឹងថា​ នៅថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២៤​លោក​ វុឌ្ឍី​ វណ្ណារ៉ា​ អគ្គនាយករងទទួលបន្ទុកការងាររួមនៃអគ្គនាយកដ្ឋានសុរិយោដី​ និងភូមិសាស្រ្ត​ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការជំរុញអនុវត្តលិខិតលេខ១៥៦ សជណ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងសំណើសុំធ្វើការអភិវឌ្ឍជាកម្មសិទ្ធិឯកជនលើទីតាំងដីតំបន់បឹងទន្លេបាទី​ ស្ថិតនៅភូមិ​ទន្លេបាទី ឃុំក្រាំងធ្នង់​ ស្រុកបាទី​ ខេត្តតាកែវ។

 

ទោះបី​យ៉ាងណា​ ទំហំ​ដីតំបន់បឹងទន្លេបាទី​ ស្ថិតនៅភូមិ​ទន្លេបាទី ឃុំក្រាំងធ្នង់​ ស្រុកបាទី​ ខេត្តតាកែវ​ មានទំហំប៉ុន្មានហិកតានោះទេ​ ដែលគេស្នេីសុំធ្វេីការអភិវឌ្ឍជាកម្មសិទ្ធិឯកជននោះ?