Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

ប្រជាពលរដ្ឋនៅតែមានការភ័យខ្លាច បន្ទាប់ពីមានការឈ្លានពានរបស់ទាហានថៃ ដោយបំពានកិច្ចព្រមព្រៀងបទឈប់បាញ់

ឧត្តរមានជ័យ: នៅព្រឹកថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមកន្លែងសុវត្ថិភាព បន្ទាប់ពីមានការឈ្លានពានរបស់ទាហានថៃ ដោយមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់។ សកម្មភាពការឈ្លានពានរបស់ភាគីថៃ គឺមិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការសិក្សារបស់កុមារ និងការងារកសិកម្មរបស់ប្រជាពលរដ្ឋផងដែរ៕