អំណោយបានពីប្រជាពលរដ្ឋ មន្ត្រីរាជការជុំវិញខេត្ត និងសប្បុរសជន នាំយកគ្រឿងបរិភោគឧបភោគ ទឹកសុទ្ធនិងថវិការ យកមកជួយដល់វិរ:កងទ័ព ឈរជើងជួរមុខការពារទឹកដី និងជនភៀសសឹក អំណោយជាច្រើនដ៏សន្ធឹកសន្ធឹកសន្ធាប់ ដែលរដ្ធបាលខេត្តទទួលបានពីប្រជាពលរដ្ឋ សប្បុរសជននានា និងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រួមទាំងថវិកាសរុបបណ្តើៗជាង ៤០លានរៀល-អង្ករ ៣៨៦បេ-ទឹកពិសា ២.២០១យួរ-មី មីសួ គុយទាវកញ្ចប់ ១.២៩៥កេស-ទឹកត្រី ទឹកស៊ីអ៊ីវ ៦១៥យួរត្រូវបានដឹកជញ្ជូនតាមរថយន្តចំនួន៣គ្រឿងទៅកាន់ ព្រំដែនដើម្បីជូនដល់កងកម្លាំងយើង ដែលឈរជើងជួរមុខ ប្រយុទ្ធប្រឆាំងជាមួយចោរសៀម ឈ្លានពាន ការពារទឹកដី។
ក្នុងឱកាសនាំយកអំណោយទៅជួរមុខនៅទីលានតេជោសន្តិភាពខេត្តថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាលខេត្តបានមានប្រសាសន៍ថា: នេះជាកម្លាំងចិត្តក្នុងការចូលរួមខឿនការពារជាតិ និងជាគ្រឹះរឹងមាំជួយផ្តល់នូវកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន របស់បងប្អូន ពុកម៉ែយាយតា យើងក្នុងនាមជាខ្មែរ ប្រឆាំងដាច់ខាតពួកចោរឈ្លានពាន គឺពួកចោរសៀមចង់បានទឹកដីខ្មែរយើង។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រជាជន យុវជនក្នុងខេត្ត និងសប្បុរសជនជិត-ឆ្ងាយ ដែលបាននាំមកនូវសម្ភារៈប្រើប្រាស់មួយចំនួន និងគ្រឿងឧបភោគបរិភោគ និងថវិកា ផងដែរ សម្រាប់រួមចំណែកក្នុងការឧបត្ថម្ភគាំទ្រសមរភូមិមុខ និងជនភៀសសឹក តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង។
លោកមែនគង់ នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តក៏បានបញ្ជាក់ថា: នៅមានអំណោយជាច្រើនទៀត ដែលមិនទាន់នាំយកទៅអស់នៅឡើយទេ ជំហានទី១នេះ ដឹកយកទៅ៣រថយន្តសិន ហើយកម្លាំងកងទ័ពនិងមកដឹកយកទៅបន្តបន្ទាប់ទៀត ។
លោកបន្តថា: នៅថ្ងៃទី២៨ ខែកក្កដា ២០២៥នេះ ប្រជាពលរដ្ឋនឹងបន្តមកឧបត្ថម្ភគាំទ្របន្ថែមទៀត ដែលបានបង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចវរធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា: នេះជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្មារតីសមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរ ជួយខ្មែរ និងបានបង្ហាញពីប្រជាពលរដ្ឋកម្ពុជាទាំងអស់ គាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ កំពុងខិតខំតស៊ូយ៉ាងស្វិតស្វាញ ការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវចោរឈ្លានពាន ដែលចង់បានទឹកខ្មែរយើង ឥតអៀនខ្មាសឱ្យវិនាសខ្ទាត់ខ្ចាយ។
