Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរខេត្តកណ្តាលគប់គិតគ្នាជាប្រព័ន្ធកាត់ឆ្វៀលដីសាលាបឋមសិក្សាកំពង់ចំលងឱ្យក្លាយទៅជាកម្មសិទ្ធឯកជន!

អាជ្ញាធរខេត្តកណ្តាលគប់គិតគ្នាជាប្រព័ន្ធកាត់ឆ្វៀលដីសាលាបឋមសិក្សាកំពង់ចំលងឱ្យក្លាយទៅជាកម្មសិទ្ធឯកជន!​

(កណ្តាល)៖ក្រោមរូបភាព”ម៉ុងបញ្ចុះសព” និងលិខិតធានាអះអាង,លិខិតបញ្ចាក់ប្រវត្តិដី ពីរសន្លឹក ពីអាជ្ញាធរឃុំកំពង់ចំលង បានធ្វើឱ្យដីសាលាបឋមសិក្សាកំពង់ចំលងមួយកំណាត់ខាងក្រោយក្លាយទៅជាកម្មសិទ្ធឯកជនស្របច្បាប់ទៅវិញ!។

ករណីនេះលោកឡេង ទី មេភូមិកំពង់ចំលងបានថ្លែងបដិសេធថា៖គ្មានលិខិតធានាអះអាង,ប្រវត្តិដីអ្វីទេ! គឺមានតែលិខិតដោះដូរ លិខិតកិច្ចសន្យារបស់លោកស្រីហួត ញ៉ និងរដ្ឋបាលស្រុកខ្សាច់កណ្តាលតែប៉ុណ្ណោះ!។
លុះសំនួរសួរថា៖តើការធ្វើលិខិតធានាអះអាង និងលិខិតបញ្ចាក់ប្រវត្តិដីអំឡុងពេលធ្វើ(ប្លង់រឹង)ជាប្រព័ន្ធយ៉ាងមេចវិញ?
លោកឆ្លើយថា៖លោកមិនបានចាប់អាម្មរណ៍នោះទេ! ។

បើតាមការលើកឡើងរបស់លោកគ្រូ រួមនិងពលរដ្ឋនៃឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលថា៖ ដីសាលាបឋមសិក្សាកំពង់ចំលង ជាសាធារណៈរបស់រដ្ឋ ដែលមានទំហំជិតកន្លះហិកតា ដែលមានក្បាលដីជាប់នឹងផ្លូវជាតិលេខ៨អា”ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល.ត្រូវបានលោកមេឃុំស្តីទី និងលោកមេភូមិកំពង់ចំលង ធ្វើលិខិតធានាអះអាង,លិខិតបញ្ចាក់ប្រវត្តិដី ឱ្យទៅមន្រ្តីសុរិយោដីស្រុកខ្សាច់កណ្តាល(អំឡុងពេលវាស់វែង) ដើម្បីកាត់ឆ្វៀលដីសាលាបឋមសិក្សាកំពង់ចំលង មួយកំណាត់ខាងក្រោយ ឱ្យទៅឈ្មោះហួត ញ៉ រហូតចេញ(ប្លង់រឹង)បានសម្រេច,។

ជាមួយគ្នានោះ!លោកស្រីហួត ញ៉ បានធ្វើកិច្ចសន្យាពីរលើកផ្សេងៗគ្នា!(បន្ទាប់ពីយកសពប្តីរបស់គាត់មកកប់លើដីសាលា ដោយសំអាងមានលិខិតទិញលក់ពីលោកហុិន ហួន អតីតមេភូមិកំពង់ចំលង) លើកទី១ជាមួយអាជ្ញាធរភូមិ,ឃុំ និងលើកទី២ជាមួយលោកអភិបាលរងស្រុកខ្សាច់កណ្ដាល។
ដោយសន្យាថា៖
១,មិនទាមទារដីដែលនាងខ្ញុំបានទិញពីឈ្មោះហុិន ហួន ដែលទំហំ(១៦*១៥)ម៉ែត្រ សុំជូនដីនេះទៅឱ្យសាលាបឋមសិក្សាកំពង់ចំលងវិញ។
២,សន្យាគាស់ផ្នូរ(ប្តី)នេះចេញ ក្នុងបំណាច់ឆ្នាំ២០១៨ ដោយមិនឱ្យហួសរយៈពេលកំណត់នេះឡើយ(បីឆ្នាំ)។

ក្នុងនោះដែរ!អាជ្ញាធរភូមិ,ឃុំកំពង់ចំលងបានចូលរួមដឹងលឺ និងធ្វើកិច្ចសន្យារួចរាល់អស់ហើយ ដើម្បីឱ្យលោកស្រីហួត ញ៉ប្រគល់ដីមកឱ្យសាលាគ្រប់គ្រង់វិញ ខណៈសុំកប់សពប្តីតែបីឆ្នាំប៉ុណ្ណោះ! មិនឱ្យហួសបំណាច់ឆ្នាំ២០១៨ឡើយ។
ជាពិសេសនោះ!គឺលោកឡេង ទី មេភូមិកំពង់ចំលងបានដឹង,និងលឺហើយ បែរជាធ្មេចភ្នែកធ្វើលិខិតធានាអះអាង និងលិខិតបញ្ចាក់ប្រវត្តិដី ឱ្យទៅឈ្មោះហួត ញ៉ រហូតធ្វើ(ប្លង់រឹង)បានសម្រេចតែម្តង!។

ទន្ទឹមនិងនោះកាលពីថ្ងៃទី២០,ខែកក្កដ អ្នកសារព័ត៌មានបានដួតលោកឡេង ទី មេភូមិកំពង់ចំលង ដោយលោកបានថ្លែងបដិសេធថា៖គ្មានលិខិតធានាអះអាង,ប្រវត្តិដីអ្វីទេ! គឺមានតែលិខិតដោះដូរ លិខិតកិច្ចសន្យារបស់លោកស្រីហួត ញ៉ និងរដ្ឋបាលស្រុកខ្សាច់កណ្តាលតែប៉ុណ្ណោះ!។
លុះសំនួរសួរថា៖តើការធ្វើលិខិតធានាអះអាង និងលិខិតបញ្ចាក់ប្រវត្តិដីអំឡុងពេលធ្វើ(ប្លង់រឹង)ប្រព័ន្ធយ៉ាងមេចវិញ?
លោកឆ្លើយថា៖លោកមិនបានចាប់អាម្មរណ៍នោះទេ! ។

-ក្នុងរឿងនេះ ពលរដ្ឋសុំស្នើដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការកាត់ឆ្វៀលដីសាលាបឋមសិក្សាកំពង់ចំលងមួយកំណាត់ខាងក្រោយ ឱ្យក្លាយជាកម្មសិទ្ធិឯកជន។

ព្រោះថា៖ ការកាត់ឆ្វៀលដីសាលាបឋមសិក្សាកំពង់ចំលងបែបនេះ ពលរដ្ឋបានដឹងសឹងតែគ្រប់គ្នា ដោយម្នាក់ៗ រង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ..!៕