Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

ថ្ងៃនេះពលរដ្ឋខ្មែរជាង១០០០នាក់ ទៅលេងប្រាសាទតាមាន់ធំ មេទ័ពភូមិភាគ២ថៃ Boonsin ស្វាគមន៍​ប្រជាជន​កម្ពុជា​ទៅកាន់​ប្រាសាទ​តាមាន់ធំ

ឧត្តរមានជ័យ៖នៅថ្ងៃទី២០ ខែកក្កដា នេះ ពលរដ្ឋខ្មែរជាង១០០០នាក់ ទៅលេងប្រាសាទតាមាន់ធំ មេទ័ពភូមិភាគ២ថៃ Boonsin បានថ្លែងស្វាគមន៍​ប្រជាជន​កម្ពុជា​ទៅកាន់​ប្រាសាទ​តាមាន់ធំ ។

ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ បានលើកឡើងអំពីស្ថានភាពនាពេលថ្មីៗនេះ លើកឡើងថា កម្ពុជាដឹកប្រជាពលរដ្ឋខ្មែរជាច្រើននាក់តាមរថយន្តក្រុងទៅទស្សនាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

ដោយបាន​ចាត់ទុកថា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជារបស់ខ្លួន មេទ័ពភូមិភាគ២ថៃរូបនេះបញ្ជាក់​ថា​៖ «​យើង​រីករាយ​និង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​កម្ពុជា​និង​អ្នក​មក​ពី​ប្រទេស​ផ្សេង​ទៀត​ដែល​មក​ទស្សនា​ប្រាសាទតាមាន់ធំតនិង​តា​ក្របី»​។

លោក​បាន​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ទាំង​អស់​ត្រូវ​គោរព​តាម​បទ​ប្បញ្ញត្តិ​ដែល​កំណត់​ដោយ​កង​ទ័ព​ជើង​គោក​ទី​២។  មន្ត្រីត្រូវបានចាត់តាំងឱ្យជួយសម្រួល និងត្រួតពិនិត្យភ្ញៀវទេសចរណ៍ ធ្វើយ៉ាងណាឱ្យអនុវត្តតាមច្បាប់ និងមិនបង្កការរំខាន ដើម្បីឲ្យភ្ញៀវទាំងអស់បានដូចធម្មតា។

ឧត្តមសេនីយ៍ឯក Boonsin Padklang មេបញ្ជាការយោធភូមិភាគទី២ ថៃ បានថ្លែងបែបនេះខណៈពេលដែលបងប្អូនប្រជាពលរដ្ឋ១០០០នាក់ទស្សនាប្រាសាទតាមាន់ធំ ដើម្បីលើកស្ទួយវប្បធម៌បូរាណ និងផ្តល់កម្លាំងចិត្តដល់កងទ័ព។

តាមមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឲ្យដឹងថាបងប្អូនប្រជាពលរដ្ឋខ្មែរមកទស្សនាប្រាសាទតាមាន់ធំនៅថ្ងៃ អាទិត្យ ទី 20 ខែ កក្កដា ឆ្នាំ 2025 មានចំនូន ១០៤០នាក់ ប្រុស ៤៧៥នាក់ ស្រី ៥៦៥នាក់ ព្រះសង្ឃ ១២អង្គ មកពី ខេត្តកំពង់ធំ សៀមរាប.បាត់ដំបង ប៉ៃលឹន ត្បូងឃ្មុំ ពោធិ៍សាត់.បន្ទាយមានជ័យ។

ជាមួយក្នានេះដែរ តាមមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឲ្យដឹងថាព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៩:០០ ដល់ម៉ោង ១២:០០ នាទី បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនសរុប ៤៦៨នាក់ រួមមាន បុរស ២១៥នាក់ ស្ត្រី ២៥៣នាក់ និងព្រះសង្ឃចំនួន ០៣អង្គ បានធ្វើដំណើរមកពីខេត្តកំពង់ធំ បន្ទាយមានជ័យ ភ្នំពេញ សៀមរាប បាត់ដំបង និងប៉ៃលិន អញ្ជើញមកទស្សនាប្រាសាទតាមាន់ធំ។

ការមកទស្សនានេះមិនត្រឹមតែជាការជម្រុញស្មារតីស្រឡាញ់វប្បធម៌បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់កងទ័ពខ្មែរ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន។

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការទស្សនាប្រាសាទតាមាន់ធំនាពេលនេះ ជាការបង្ហាញពីក្តីស្រឡាញ់ និងកិច្ចខិតខំរួមគ្នាអភិរក្សបេតិកភណ្ឌជាតិ និងលើកទឹកចិត្តដល់វីរកងទ័ពខ្មែរយើង។