Connect with us

Hi, what are you looking for?

បរិស្ថាន

រឿងកាប់រានដីព្រៃឡង់ជាង៦00ហិកតា ជាដីដែលអាជ្ញាធរស្រុកឆែបចេញលិខិតមោឃភាពតាំងពីឆ្នាំ២០២២ មកម្ល៉េះ !

រឿងកាប់រានដីព្រៃឡង់ជាង៦00ហិកតា កើតឡើង ជាដីដែលអាជ្ញាធរស្រុកឆែបចេញលិខិតមោឃភាពតាំងពីឆ្នាំ២០២២រួចហើយ មកម្ល៉េះ ៗ

ខេត្តព្រះវិហារ៖ អតីតអភិបាលស្រុកឆែប លោក សុខ សាន្តតារ៉ា បច្ចុប្បន្នជាអភិបាលរងខេត្តព្រះវិហារ បានប្រាប់ មេគង្គ ញូវស៍ ថា ដីទំហំជាង៤០០ហិកតា  ដែលលោកចុះហត្ថលេខានោះ លោកបានចេញលិខិតមោឃភាពរួចហើយ តាំងពីឆ្នាំ២០២២មកម្ល៉េះ។ លោកថា ការមោឃភាពនលើលិខិតកាន់កាប់នេះ ដោយសារតែដីតំបន់នោះ ត្រូវបានរាជរដ្ឋាភិបាលដាក់ជាតំបន់ការពារព្រៃឡង់ បឹងពែរ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ។

សូមរំឮកថា ទោះបីជាលិខិតកាន់កាប់ទាំង៧ប័ណ្ណ ត្រូវមោឃភាពក្តី ក៏មានជនខិលខូចដែលមានក្រុមឡឹក សារ៉ុន គប់គិតគ្នា ជាមួយលោកអាន ផល្លី ថានៈឧត្ដមសេនីយ៍ បានលក់បន្តទៅលោកជំទាវ គឹង គន្ធា តម្លៃរាប់សែនដុល្លាអាម៉រិក ។

ជាមួយគ្នានេះដែរក្រុមបក្សពួកលោកស្រី គឹង គន្ធា បានធ្វើការឈូសឆាយដីព្រៃនោះមិនត្រឹមតែជាង៤០០ហិតានោះទេគឺរហូតជាង៦០០ហិកតា ឯណោះ។

 បើទោះជាយ៉ាង មន្រ្ដីជំនាញបរិស្ថានបានអះអាងថា ទីតាំងខាងលើ បានកសាងសំណុំរឿងទៅតុលាការហើយ។

លោក មាស ញឹម អនុប្រធាននមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់តាមសារតេឡេក្រាមថា  រដ្ខបាលខេត្តនឹងចេញដីការដកហូតដីនោះ ជាមួយគ្នានេះដែរជំនាញបរិស្ថានបានបញ្ជូនសំណុំរឿងនៅតុលាការរួចហើយដែរ។

តាមលោកមាស ញឹម បានឲ្យដឹងថា ខេត្តនឹងចេញដីកាដកហូប៉ុន្តែ ពេលនេះមិនទាន់បានចេញដីកានៅឡើយទេ ។

លោកបន្ថែមថា ករណីឈូសឆាយដីព្រៃតំបន់ព្រៃឡង់បឹងពែរនោះ. ជំនាញបរិស្ថានបានកសាងសំណុំរឿងចំនួន4ករណីក្នុងតំបន់នេះ.និងជុំវិញបានដល់ដៃចៅក្រមស៊ើបហើយ។

យោងតាម លិខិតធានាអះអាងរបស់ ឈ្មោឡឹក សារ៉ុន ភេទប្រុស កើតថ្ងៃទី៨ ខែ៧ ឆ្នាំ១៩៧៣ សញ្ចាត្តិកម្ពុជា កាន់អត្តសញ្ញាណបណ្ណ័លេខ.២២០១៩២៤៣៣ ចុះថ្ងៃទី២៣ ខែ០៩ ឆ្នាំ២០១៦ អាស្រ័យដ្ឋានបច្ចុប្បន្ន ភូមិរុងរឿង២ ឃុំមរត ស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ារ គ្នា ជាអ្នកទទួលសិទ្ធបន្ត ពីលោកអាន ផល្លី ភេទប្រុស សញ្ចាត្តិកម្ពុជា អាយុ៤៥ឆ្នាំដែលជាឧត្តសនីយិ៍យោធាម្នាក់។

ដោយឈ្មោះឡឹក សារ៉ុន បាន -សូមធានាអះអាងចំពោះមុខច្បាប់ដូចខាងក្រោម:

១,ដីចំការដែលលោកជំទាវគឹង គន្ធា បានទិញពីឯកឧត្តមអាន ផល្លី ស្ថិតនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ មានចំនួន៤១៤ហិកតា គឺពិតជាដីរបស់ឯកឧត្តមអាន ផល្លី បានទិញពីប្រជាពលរដ្ឋតាំងពី ខែមករា ឆ្នាំ២០២២ ហើយបានឲ្យខ្ញុំបាទជាអ្នកថែរក្សារហូតមក។ គឺជាដីចំការអាចដាំដុះផលដំណាំ កសិកម្មបាន ដោយមិនប៉ះពាល់ដីប្រជាពលរដ្ឋឡើយ។ ហើយក៏មានរដ្ឋអំណាចភូមិឃុំទទួលស្កាល់ផងដែរ។ ហើយក្នុងការរៀបចំដាំដុះនេះខ្ញុំបាទក៏ទទួលខុសត្រូវ។រៀបចំសាងហេដ្ឋារចនាសម្ព័ន្ធជាមុនឲ្យបានស្រេចបាច់។២,ខ្ញុំបាទសូមធានាអះអាងថា ថវិកាដែលលោកជំទាវបានប្រគល់ឲ្យទាំងប៉ុន្មាន គឺខ្ញុំសន្យាថាបើក្នុងករណីធ្វើកិច្ចសន្យាមិនបានសម្រេចទេ ហើយមិនបានដីនៅទីតាំងដដែល ដូចខ្ញុំបាទបានធានាអះអាងនោះ គឺ: ខ្ញុំបាទត្រូវប្រគល់ដីចំការរបស់ខ្ញុំបាទ ដែលឋិតនៅទីតាំងក្បែរនោះ ក្នុងតម្លៃណាមួយ ដូចដែលបានធ្វើកិច្ចសន្យា ដែលមានស្រាប់ ជាធ្នូរជូនលោកជំទាវវិញ ដោយមិនមានការតវ៉ាកែប្រែអ្វីឡើយ គឺគ្រប់ចំនួនទឹកប្រាក់ និងចំនួនដីដែលមានចែកក្នុងកិច្ចសន្យា លក់ទិញដោយសន្តិវិធី។ បញ្ជាក់: ដីខ្ញុំបាទមានចំនួន(២០០ហិកតា) ដែលឋិតនៅភូមិឆែបខាងលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ៣,ខ្ញុំបាទសូមផ្ដិតមេដៃជាភស្តុតាង ទទួលខុសត្រូវចំពោះមុខច្បាប់ ចាប់ពីថ្ងៃនេះតទៅ។ថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នាមមេដៃស្ដាំ លោកឡឹក សារ៉ុន សាក្សីនិងឮ ១,ឈ្មោះយិន មុំ ២,ឈ្មោះយ៉ុង រុន។

បីយោងតាមលិខិតធានាអះអាងរបស់ឈ្មោះឡឹក សារ៉ុនខាងលើ នោះ គឺបង្ហាញអត្តសញ្ញាណជនពាក់ពន្ធស្ទើរតែតែទាំងអស់ហើយ ។

បើតាមសេចក្តីរាយការណ៍ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមមន្រ្តីបរិស្ថានបានធ្វើការបង្រ្កាប និងល្បាតជាប្រចាំមិនឲ្យជនល្មើសចូលធ្វើការទន្រ្ទានដីព្រៃនៅតំបន់នោះទៀតឡើយ។

តាមមន្រ្តីបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា សំណុំរឿងនេះដល់ដៃចៅក្រមស៊ើបហើយ ប៉ុន្តែ មហាជនរង់ចាំមើលចំណាត់ការបន្ត របស់សាលាដំបូងខេត្តព្រះវិហារបន្តរ ឬ ក៏ទុកសំណុំរឿងនេះដូចអាំងដំរីចោលឬយ៉ាងណា?

សកម្មភាពលោក សុខ សាន្តតារ៉ា ចុះបង្រ្កាបបទល្មើសនៅព្រៃឡង់ ក្នុងស្រុកឆែបនាពេលកន្លងមក

លោកសុខ សាន្តតារ៉ា ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសកាប់រានដីព្រៃឡង់