សៀមរាប៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០៨និង៤០ នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្ម កើតឡើងនៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយ ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បាន
ធ្វើសកម្មភាពយកកាំភ្លើងខ្លី (ពុំទាន់ស្គាល់ម៉ាក) បាញ់សម្លាប់នៅចំណុចមុខផ្ទះជនរងគ្រោះ នៅភូមិឃុំកើតហេតុខាងលើ ។
ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស ៥៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
មូលហេតុ ជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសំដីពេលកើតហេតុ និងធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុកស្វាយលើឃាត់ខ្លួនហើយដើម្បីបន្តនីតិវិធី៕




In this article: