Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលខេត្តកំពង់ចាម បានស្នើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិត ពិនិត្យមើលតំណភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើឱ្យអ្នកប្រើ ប្រាស់អ៊ីនធឺណិត ពិនិត្យមើលតំណភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការ ឆបោក ដូចជាការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ។ ថ្លែងបែបនេះក្នុង យុទ្ធនាការ គាំទ្រទិវាសុវត្ថិភាព អ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ « ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ កុម្ភៈ ២០២៦ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យអាជ្ញាធរ និងអ្នកពាក់ ព័ន្ធ ត្រូវបន្តស្រាវជ្រាវ និងឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុង បណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារដែលបង្កឱ្យមានអំពើហឹង្សា ញុះញ៉ុង បង្ក ហានិភ័យ និងសុវត្ថិភាពដល់ អ្នកកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។ ហើយក៏ស្នើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិត ត្រូវពិនិត្យមើលតំណភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ដូចជា ការបង្កើតគេហទំព័រក្លែងក្លាយដែលមានតំណ ភ្ជាប់ស្រដៀង និងគេហទំព័រផ្លូវការ ដើម្បីបញ្ឆោត អ្នកប្រើប្រាស់ឱ្យផ្តល់ព័ត៌មានផ្ទាល់ ខ្លួន និងព័ត៌មានហិរញ្ញវត្ថុផងដែរ ។

ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងឆ្នាំ នេះ យើងនឹងរៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំ ណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតសម្រាប់ ទាំងអស់គ្នា។ ពីព្រោះបច្ចុប្បន្នមនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយដោយ សារកុមារ និងយុវវ័យជាច្រើនបានដឹង និងកំពុងតែប្រើប្រាស់ AI ហេតុនេះពួកគេត្រូវតែទទួ លបានចំណេះដឹង ជំនាញ និងទំនុកចិត្តក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលមានសុវត្ថិភាព។ ដូច្នេះ មូលបទចម្បងដែលបានជ្រើសរើសសម្រាប់ឆ្នាំនេះ នឹងផ្តោតលើការស្វែងយល់ពីផលជះនៃ AI លើជីវិតរបស់យើង និងអាចយល់ដឹងពីរបៀបដែល AI អាចត្រូវបានប្រើសម្រាប់តែផលវិជ្ជមាន ហើយនឹងត្រូវបានចូលរួមផ្តល់ដំបូន្មានបន្ថែម ពីការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការ ទទួលខុសត្រូវ ៕