Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ការគ្រប់គ្រងទឹកសហគមន៍នៃឃុំសង្វើយ ស្រុកជីក្រែង បានក្លាយជាគំរូនៃការគ្រប់គ្រងទឹកស្អាតនៅតំបន់ជនបទ

សៀមរាប: សមាគម Wa-Links និងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលា ស្ដីពី«ការចែករំលែកការអនុវត្តល្អ ក្នុងការគ្រប់គ្រងទឹកសហគមន៍» ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកជនបទនៃប្រទេសកម្ពុជា ដែលផ្ដើមចេញពីការបង្កើនសមត្ថភាពគ្រប់គ្រងដោយឯករាជ្យនៃប្រតិបត្តិក

 

រទឹកក្នុងឃុំសង្វើយ និងពង្រីកគំរូនេះទៅកាន់ទីកន្លែងនានា ក្នុងខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជាយកទៅអនុវត្តតាមមានប្រសាសន៍បែបនេះកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

លោក Yamada Masao ប្រធានសមាគម WA-Links បានឲ្យដឹងថា សមាគមមានគោលបំណងគាំទ្រធ្វើយ៉ាងណាឲ្យទឹកក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជា មានការដំណើរការបានល្អផ្ដោតសំខាន់ទៅលើភូមិតូចៗ ដោយយើងកំពុងជួយគាំទ្រដើម្បីឱ្យទឹកស្អាតភូមិនៅក្នុង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីឱ្យប្រតិបត្តិករ ភូមិមានលទ្ធភាពអាចគ្រប់គ្រង និងថែទាំបានយ៉ាងត្រឹមត្រូវ។
លោកស្រី Uehara Fuka មន្ត្រីទទួលបន្ទុកការងារគម្រោង នៃទីភ្នាក់ JICA ប្រចាំកម្ពុជា បានលើកឡើងថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកជនបទ ក្នុងឃុំសង្វើយ បានអនុវត្តរយៈពេល៥ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ២០២១មក ដោយផ្ដោតលើការកសាងយន្តការ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឱ្យប្រជាពលរដ្ឋក្នុងឃុំសង្វើយ អាចថែទាំ គ្រប់គ្រង ដោយឯករាជ្យនៃប្រតិបត្តិករទឹកក្នុងឃុំសង្វើយ។ ទន្ទឹមនឹងនេះ យើងមានគោលបំណងបង្កើតកិច្ចខិតខំប្រឹងប្រែងនេះ ឱ្យទៅជាគំរូនៃទឹកស្អាតក្នុងភូមិ ជាម៉ូឌែល និងពង្រីកគំរូនេះទៅកាន់ទីកន្លែងនានា ក្នុងខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជា។ JICA នឹងបន្តសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការលើកកម្ពស់ការទទួលបានទឹកប្រកបដោយសុវត្ថិភាពនិងអភិវឌ្ឍន៍ទឹកស្អាតនៅជនបទប្រកបដោយជ័យភាពនៅកម្ពុជា។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប បាននិងកំពុងជំរុញការបង្កើនសមត្ថភាព ឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់តាមបណ្ដាញសេវាសំខាន់ៗចំនួន៣ រួមមាន៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តសៀមរាប។ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា ទឹកគឺជាវិស័យចម្បងមួយ ដែលស្ថិតក្នុងចំណោមវិស័យអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលបានគិតគូរ និងដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីជម្រុញឲ្យកំណើននៃប្រជាពលរដ្ឋឱ្យទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ស្របទៅនឹងការសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នា នៅត្រឹមឆ្នាំ២០៣០។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះសមាគម Wa-Links និងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំសិក្ខានេះ ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ ពិភាក្សាគ្នារកដំណោះស្រាយលើបញ្ហាប្រឈមនានា ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំផែនការសកម្មភាពមួយចំនួនយកទៅអនុវត្ត ដើម្បីពន្លឿន ការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានា ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕