Connect with us

Hi, what are you looking for?

Mekong News

អន្តរជាតិ

តើលោកត្រាំអាចជួយរំដោះលោក Elon Musk កំពុង​ប្រឈម​នឹងប្រតិកម្ម​ខ្លាំង​ខាង​នយោបាយ​និង​ហិរញ្ញវត្ថុ បានដែរឬទេ?

អន្តរជាតិ៖ នៅពេល​លោក Elon Musk កំពុង​ប្រឈម​នឹងប្រតិកម្ម​ខ្លាំង​ខាង​នយោបាយ​និង​ហិរញ្ញវត្ថុ​ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា​លោក​នឹង​ទិញ​រថយន្ត Tesla មួយ​គ្រឿង​មកពី​ក្រុមហ៊ុន​របស់​លោក Musk ជា​ការ​បង្ហាញ​នូវ​ការគាំទ្រមិន​ប្រក្រតី​មួយ​មកពី​លោក​ប្រធានាធិបតី​ដល់​ទីប្រឹក្សា​ដ៏​មាន​អំណាច​បំផុត​របស់​លោក​។​

ការណ៍​នេះ​ជា​ឧទាហរណ៍​ថ្មីៗបំផុត​ថា តើ​លោក Trump បាន​បង្ហាញ​នូវ​ភាពស្មោះត្រង់​យ៉ាង​ដូចម្តេច​ដល់​លោក Musk ដែល​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​លើ​យុទ្ធនាការ​នៃ​ការ​ត្រឡប់​មកកាន់​អំណាច​របស់​លោក​កាលពី​ឆ្នាំ​ទៅ​ហើយ​បាន​ក្លាយ​ជា​ឥស្សរជន​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋបាល​អាណត្តិ​ទី២​របស់​លោក។

ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​ប្រកាស​កាលពី​ព្រឹកថ្ងៃ​អង្គារ​ថា​លោក​នឹង​ទិញរថយន្ត Tesla ថ្មី​មួយ​គ្រឿង​ជា«ការ​បង្ហាញ​នូវ​ទំនុក​ចិត្ត​និង​ការ​គាំទ្រ​ដល់​លោក Musk ដែល​ជា​ជនជាតិ​អាមេរិកាំង​ដ៏​អស្ចារ្ស៍​ពិត​ប្រាកដ​ម្នាក់»៕