អន្តរជាតិ៖អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិក្រុងម៉ានីល ក្នុងថ្ងៃអង្គារនេះ តាមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពាក់ព័ន្ធនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្តឹងលោក។
Duterte ត្រូវបានចាប់ខ្លួនក្រោយពីលោកធ្វើដំណើរទៅកាន់ហុងកុង ហើយប៉ូលីសបាននាំគាត់ទៅឃុំឃាំងតាមបញ្ជារបស់ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់ដ៏ធំដែលបានកើតឡើងក្រោមការបង្រ្កាបដ៏សាហាវរបស់អតីតប្រធានាធិបតីប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។
លោក Duterte នៅឆ្នាំ ២០១៩ បានដកប្រទេសហ្វីលីពីនចេញពីលក្ខន្តិកៈទីក្រុងរ៉ូម នៅក្នុងសកម្មភាពមួយ ដែលសកម្មជនសិទ្ធិមនុស្សនិយាយថា មានគោលបំណងគេចចេញពីការទទួលខុសត្រូវលើការសម្លាប់នេះ។
រូបភាព AFP)ប៉ូលិសប្រមូលផ្តុំគ្នាខណៈដែលពួកគេរង់ចាំការមកដល់របស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុង Pasay ទីក្រុងម៉ានីលកាលពីថ្ងៃទី 11 ខែមីនា ឆ្នាំ 2025។ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី 11 ខែមីនា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ដោយប៉ូលិសអនុវត្តដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិស្តីពីគ្រឿងញៀន។
♦