ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានថ្លែងថា បើទោះបីកងកម្លាំងរបស់យើងជាប់រវល់នឹងការការពារជាតិយ៉ាងណាក៏ដោយ ក៏ត្រូវគិតគូពីការងាធានាចឹញ្ចឹមជីវភាព និងចិញ្ចឹមទ័ព ជាការងារចំបង ដើម្បីធានាបានការហូបរបស់កងទ័ព ទាំងនូវសមរភូមិមុខ នឹងសមរភូមិក្រោយ គិតគូដល់សុខភាពកងទ័ព និងបង្កើនការផ្គត់ផ្គង់ផ្ទះបាយ សម្រាប់កងទ័ពហូបចុកប្រចាំថ្ងៃបានគ្រប់គ្រាន់ ។

ឧត្តមសេនីយ៍ត្រី កែវ សេងលន បានផ្ដាំផ្ញើដល់ មេបញ្ជាការ គ្រប់អង្គភាពចំណុះកងពលទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារគ្រប់វិស័យ ព្រមទាំងពង្រឹងការងារដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយផ្គត់ផ្គង់ដល់អ្នកនៅមសរភូមិមុខ និងបន្តកិច្ចការងារសាមគ្គីភាពផ្ទៃក្នុងអង្គភាពឱ្យបានរឹងមាំ៕

In this article: