Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អតីតយុទ្ធជនពិការ និង គ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតបានទទួលអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការទឹករង ប្រធានសមាគមអតីតយុទ្ធជន

កម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣២ គ្រួសារ ដែលបានអញ្ជើញមកពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេចនិងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា កន្លងមកក្រោមការគ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការគ្រប់គ្រងនិងដោះស្រាយនៅរាល់បញ្ហាការលំបាកនានាជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានល្អប្រសើរ ដូចជាការដោះស្រាយផ្ទះសំបែង និងដីធ្លីជាដើម ។ បច្ចុប្បន្ននេះដើម្បីគ្រប់គ្រង លើកទឹកចិត្ត ជួយគាំទ្រ និងដោះស្រាយការលំបាកផ្សេងៗជូនដល់មន្ត្រីរាជការសុីវីលដែលចូលសោធននិវត្តន៍ សម្ដេចតេជោ លោកបានផ្ដួចផ្ដើមកែប្រែលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលមន្ត្រីស៊ីវិលដែលចូលសោធននិវត្តន៍ ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលនឹងត្រៀមបើកមហាសន្និបាតវិសាមញ្ញនៅពេលខាងមុខនេះ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ធជនទាំង ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន នូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ។
លោកតាកែវ មុឹល អាយុ ៦៦ ឆ្នាំ អតីតយុទ្ឋជនពិការដោយសារសង្គ្រាម តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកជូនពួកគាត់ ពិសេសនៅពេលដែលពួកគាត់មានការលំបាកខ្វះខាត និងសូមប្ដេជ្ញាចិត្តគោរពគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លុះអវសាន្តជីវិត ៕