Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

បង្ក្រាបល្បែងស៊ីសងអនឡាញនៅពោធិ៍សាត់ឃាត់ជនសង្ស័យម្នាក់

ពោធិ៍សាត់÷ សមត្ថកិច្ចបានចុះបង្ក្រាបសកម្មភាពល្បែងស៊ីសងឆ្នោតឡូតូតាមអនឡាញមួយកន្លែង ស្ថិតនៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៣:៣០នាទី រសៀល ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥

ដោយឃាត់ខ្លួនធ្វើការអប់រំម្ចាស់ទីតាំងម្នាក់។ជនសង្ស័យឈ្មោះ វ៉ន ចាន់នួន ភេទស្រី អាយុ ១៩ ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន និងដកហូតវត្ថុតាង រួមមាន កុំព្យូទ័រមួយគ្រឿង ដុំ Wi-Fi ១។បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុក អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់បន្តទៀត ។ករណីមិនរាងចាលនឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់៕