Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

កាស៊ីណូ សុខ គីម ម៉េង ច្រកព្រំដែនទ្វេភាគីតន់ហន់ បើកឲ្យពលរដ្ឋខ្មែរ ចូលលេងដោយសេរី

កំពត ៖ កាស៊ីណូ សុខ គីមម៉េង ទីតាំង​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច បានបើកឲ្យក្រុមញៀនល្បែងពលរដ្ឋ​ខ្មែរ ចូលមកលេងល្បែងសុីសងជល់មាន់ បៀ​រ អាប៉ោង និងល្បែង​ជាច្រើនប្រភេទទៀត ដោយសេរីយ៉ាង​គគ្រឹកគគ្រេងនៅ​កាស៊ីណូច្រកព្រំដែនទ្វេភាគី តន់​ហន់ តាម​អំពើ​ចិត្ត​។​

លើសពីនេះទៅទៀត ជនជាតិវៀតណាមអត់ប៉ាស្ព័រឆ្លងដែនក៏អាចចេញចូល​លេងល្បែងសុីសងយ៉ាងអនាធិបតេយ្យ ដោយមានការគប់គិតពីមន្រ្តីនគរបាលច្រកទ្វារទន់ហន់ ។

សកម្មភាពរបស់កាស៊ីណូសុខ គឹមម៉េងនេះ ផ្ទុយ​ពី.​ស ជ​. ណ .​ក្រសួងស្ថាប័នពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ ដែល​មិន​អនុញ្ញាតឲ្យពលរដ្ឋខ្មែរ​ចូល​ទៅលេង​ល្បែងនៅក្នុង កាសុីណូ នោះឡើយ ។​

​ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចេញចូលលេង​ល្បែងស៊ីសង​ខុសច្បាប់ដែលជ្រក​ក្នុង​កាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីមម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុងភូមិ ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ខាងលើនៅតែ​បន្តបើក​ដំណើរការ​ឱ្យក្រុមញៀនល្បែងប្រជា​ពលរដ្ឋ​ខ្មែរ ដោយសេរី។

​មហាជនរិះគន់ដាក់​ការសង្ស័យថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប្រាកដជា​មាន​ការ ឃុបឃិតជា​ប្រព័ន្ធ ទើប​ កាស៊ីណូ លោក សុខ ចាយហៅសុខ គឹមម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ នៅតែមានសង្ឃឹមនៅតែបន្តបើក​ដំណើការឲ្យ​ពលរដ្ឋ​ខ្មែរញៀនល្បែងនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រចេញចូល​លេងល្បែងសុីសង យ៉ាង​សុខ​ស្រួល​បំផុត ដោយ​គ្មានការទប់ស្កាត់និងបង្រ្កាប ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច មូលដ្ឋានឡេីយ។

​មជ្ឈដ្ឋានមហាជន បាន​លើកឡើង​ថា ប្រសិនមិន​មាន​ការ គប់គិយគ្នាជា​ប្រព័ន្ធនោះទេ ម្ចាស់កាស៊ីណូ សុខ គីមម៉េង មិនដែលហ៊ាន​ផ្គើន​ជាមួយច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្គើនបទបញ្ជាប្រមុខ​ថ្នាក់ដឹកនាំ នោះដែរ។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ស្នើ .លោក ម៉ៅធន្ទិន អភិបាលខេត្តកំពត និង ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត មេត្តាចាត់វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​ កាស៊ីណូ សុខ​ គីមម៉េង ដែលបើកឲ្យ​ពលរដ្ឋ​ខ្មែរ និងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះអត់ប៉ាស្ព័រចេញចូល​លេងល្បែងសុីសងជាច្រើនប្រភេទដែលផ្ទុយពីច្បាប់អនុញ្ញាតនោះផង៕