Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់រថយន្តធន់ស្រាលកែច្នៃចំនួនពីរគ្រឿងដែលល្មើសដឹកទំនិញលើសសំពីងសំពោង

ឧត្ដរមានជ័យ៖ ដោយមានការដឹកនាំបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារសណ្តាប់ធ្នាប់ ធ្វើការឃាត់រថយន្តធន់ស្រាលចំនួន ០២ គ្រឿង ដែលល្មើសដឹកទំនិញលើសចំណុះ (សំពីងសំពោង) នៅចំណុចគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ ៦៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៥-១២៦ ស្ថិតក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នេះវេលាម៉ោង ១៧ និង ០០នាទី ១ រថយន្តម៉ាក NISSAN FRONTIER សេរីឆ្នាំ ២០០២ ពាក់ផ្លាកលេខ សៀមរាប 2B-4225 បើកបរដោយឈ្មោះ រិទ្ធិ ហួត ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិ ខ្នារសណ្ដាយ ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
២ រថយន្តម៉ាក TOYOTA CAMRY សេរីឆ្នាំ ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2A-0071 បើកបរដោយឈ្មោះ កែន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិ អូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្នបានធ្វើការអប់រំ កិច្ចសន្យា រួចឱ្យធ្វើការរើទម្លាក់ទំនិញសម្ភារះលើសចំណុះទាំងអស់ចេញពីរថយន្តតាមច្បាប់កំណត់ ហើយផ្ទេរទៅដាក់លើរថយន្តផ្សេងទៀត ទើបអាចបន្តដំណើរទៅមុខបាន៕