បាត់ដំបងដំបង៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៦និងទី០៧ខែមីនាឆ្នាំ២០២៥ នៅក្រុងបាត់ដំបងបាធ្វេីការបង្រ្កាបគ្រឿងញៀនប្រមាណ១០គីឡូក្រាមក្នុងបទល្មេីសជាក់ស្តែង។
ក្នុងប្រតិបត្តិកានោះឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់៖
១-ឈ្មោះអៀម ឆាម ភេទប្រុសអាយុ ៦៥ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
២-ឈ្មោះធាមលីសង ភេទប្រុសអាយុ១៨ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
៣-ឈ្មោះ យឿត ផានិង ភេទស្រី អាយុ៣៨ឆ្នាំរស់នៅសង្កាត់វត្តគរក្រុង បាត់ដំបង។
*ដកហូតបាន៖
-គ្រឿងញៀនមេតំហ្វេតាមីន ម៉សទឹកកក ICE ចំនួន០៧ដុំនិង១២ថង់ទម្ងន់ ៩៨ ២៩.០៨ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-រថយន្តចំនួន០២គ្រឿង
-សម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។
ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនសំណុំរឿងទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់៕
In this article:
