Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

អគារសិក្សាថ្មី១ខ្នង៥បន្ទប់ ឆ្លើយតបទៅនិងតម្រូវការសម្រាប់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាល

ក្រចេះ: អគារសិក្សាថ្មថ្មី ១ខ្នង មានចំនួន៥បន្ទប់ នៅសាលាបឋមសិក្សាអូរត្រូន ស្ថិតក្នុងភូមិអូរពោរ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រូវបានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការសាងសង់នៅថ្ងៃម្សិលម៉ិញនេះក្រោមអធិបតីភាព លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជយ័ និងតំណាងក្រុមហ៊ុនសឹងយន្តគ័ងយឹក និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់។

ការសាងសង់អគារសិក្សាថ្មីនេះឡើង គឺដើម្បីជាការឆ្លើយតបទៅតាមតម្រូវការសាលាជាក់ស្ដែង និងដើម្បីជាប្រយោជន៍រួមសម្រាប់ការសិក្សាអប់រំដល់សិស្សានុសិស្ស និងដើម្បីអនាគតកូនៗរបស់បងប្អូនប្រជាពលរដ្ឋ អ្នកស្រុក អ្នកភូមិ ដែលរស់នៅតំបន់ដាច់ស្រយាលមួយ ក្នុងស្រុកអូរគ្រៀងសែនជ័យ។

លោក សុខ យឿន មេភូមិអូរត្រូន បានឲ្យដឹងថា អគារសិក្សាថ្មី ១ខ្នង មានចំនួន៥បន្ទប់ រួមមានទាំងបំពាក់នូវសម្ភារៈឧបករណ៍សិក្សានេះ ជាអំណោយឧបត្ថម្ភទាំងស្រុងរបស់ក្រុមហ៊ុន សឹងយន្តគ័ងយិន ហើយក៏ជាក្តីសង្ឃឹមដ៏ធំបំផុតរបស់អ្នកភូមិនៅតំបន់នោះផងដែរ។ អគារសិក្សាមួយខ្នងនេះ គ្រោងប្រើប្រាស់រយៈពេល ៥ខែ ក្នុងការសាងសង់នឹងបញ្ចប់រួចរាល់ជាស្ថាព័រ ដោយគ្រោងចំណាយថវិការប្រមាណជាង ៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានជម្រុញអោយសិស្សានុសិស្សយកចិត្តទុកដាក់ក្នុងកាសិក្សានៅពេលទទួលបាលអាគាសិក្សាថ្មីនេះ លោកក៍បានស្នើអាណាព្យាបាលសិស្សជួយជម្រុញអោយកូនបានទៅរៀនគ្រប់គ្នាដើម្បីបង្ហាញអោយកូនឃើញថា កាសិក្សាគឺជារឿងដែលសំខាន់និងអាចនាំអោយមានឪកាសល្អនៅពេលអនាគត់ ។

ជាមួយគ្នានេះលោក អភិបាលក៍បានផ្តាំផ្ញើរអោយលោកគ្រូរ អ្នកគ្រូទាំងអស់ យកចិត្តទូកដាក់ខ្ពស់ក្នុងបង្រៀន ចេះរកគំណិតឆ្នៃប្រឌិតយ៉ាងណាដើម្បីពន្យល់ណែនាំ បង្រៀនសិស្សអោយបានយល់ដឹងទទួលបានចំណេះដឹងពិតប្រាកដ ស្របតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។