ក្រចេះ ៖ ប្រជាពលរដ្ឋ នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ សម្ដែងការការព្រួយបារម្ភ ជាមួយនិងក្រុមហ៊ុន ចម្ការចេក ហ្គ្រីន អាយ ឡែន អេហ្គ្រីខលឈេីរ័ល ដែលតែងតែធ្វេីសកម្មភាព បាញ់គោក្របីរបស់ គាត់ លេីកដាក់ឡានយ៉ាងអាណាធិបតិយ្យ ដេីម្បីកាប់សាច់ចែកគ្នាយកទៅជាធ្វេីម្ហូប។
ប្រជាពលរដ្ឋ បានឲ្យដឹងនៅល្ងាចថ្ងៃ១ ខែមីនា ឆ្នាំ២០២៥ នេះថា កាលពីចុងខែកុម្ភៈកន្លងទៅ មានក្រុមជនជាតិចិនមួយក្រុម បានធ្វេីសកម្មភាពបេីកឡានគៀងគោក្របី របស់គាត់ ចូលចំការ របស់ក្រុមហ៊ុន និងបានប្រើប្រាស់កាំភ្លើងបាញ់មកលើសត្វគោរបស់គាត់បណ្ដាលឱ្យស្លាប់ និងរបបួលជិត១០ក្បាល និងបានប្រើឱ្យសន្តិសុខ លេីកដាក់ត្រាក់ទ័រដើម្បីយកចូលក្នុងក្រុមហ៊ុន គោលបំណង់កាប់សាច់យកចែកគ្នាម្ហូប។
ពលរដ្ឋបានដាក់ចម្ងល់ថា តេីក្រុមហ៊ុនចិន ខាងលេី បានកាំភ្លេីមកពី ណា យកប្រេី ប្រាស់ បាញ់គោក្របី របស់ពួកគារដោយសេរីបែបនេះ ហេីយករណីនេះ គាត់ក៏បានលើកឡើងថា វាមិនមែនជាករណីទីមួយទេ ដែលក្រុមហ៊ុននេះប្រើប្រាស់កាំភ្លើងបាញ់សត្វគោប្រជាពលរដ្ឋនៅក្នុងតំបន់នោះ យកកាប់សាច់ចែកគ្នា គឺបានកេីតឡេីងជាច្រេីនករណីមកហេីយ តែមិនមានប្រជាពលរដ្ឋណា ហ៊ានដាក់ពាក្យប្ដឹងនោះទេ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ប្រាប់សារព័ត៌មានថា កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ។
សូមបញ្ជាក់ថា ករណីនេះបានកេីតឡេីងការពីរសៀលថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំការក្រុមហ៊ុនចេក ហ្គ្រីន អាយ ឡែន អេហ្គ្រីខលឈេីរ័ល CBA ស្ថិតនៅក្នុងឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយបានបាញ់គោប្រជាពលរដ្ឋ ងាប់ចំនួន១ក្បាល់ បាញ់របួសរត់បាត់ចូលព្រៃចំនួន៣ក្បាល និងបាញ់ត្រូវក្របីរងបួសចំនួន៥ក្បាលផងដែរ៕
