Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាជាមួយក្រុមហ៊ុន ចំនួន ៦ នៅប្រទេសចិន ផ្តោតលើការអភិវឌ្ឍ និងបច្ចេកវិទ្យាភាពវៃឆ្លាត

ប្រទេសចិន ៖ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងបណ្តាក្រុមហ៊ុន សហគ្រាស ចំនួន ៦ នៅក្នុងទីក្រុងហ្សឺជែជ័ង ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុន សហគ្រាសទាំង៦ ដែលឯកឧត្តមបណ្ឌិត ទូច វិសាលសុខ និងប្រតិភូក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារ នាឱកាសនោះរួមមាន៖ ក្រុមប្រឹក្សាអន្តរជាតិចិនសម្រាប់ការលើកកម្ពស់សាជីវកម្មពហុជាតិ China International Council for the Promotion of MultinationalCorporations (CICPMC), ក្រុមហ៊ុន Hebei Guodun Security Services Group Co., Ltd., ក្រុមហ៊ុន Shanghai Forward Digital Technology Co.,Ltd., ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd., ក្រុមហ៊ុន Hebei Zezong Human Resources Service Co.,Ltd និងក្រុមហ៊ុន ALLGRAND GROUP.។

ប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ៖ ការអភិវឌ្ឍស្តង់ដារសុវត្ថិភាព, ការណែនាំអំពីសុវត្ថិភាពឆ្លាតវៃ, ការបណ្តុះបណ្តាលសុវត្ថិភាពវេទិកាគ្រប់គ្រង, អភិវឌ្ឍន៍ឧស្សាហកម្មក្នុងយុគសម័យឌីជីថល និងបញ្ញា, ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យថ្មីនៃការលើកកម្ពស់ “ផលិតភាពគុណភាពថ្មី”, របៀបបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដោយផ្តោតលើសហគ្រាសឌីជីថល និងសេវាកម្ម IT, យុទ្ធសាស្ត្រអនុវត្តសម្រាប់ “ស្វ័យប្រវត្តិកម្ម + ភាពវៃឆ្លាតទិន្នន័យ + សេណារីយ៉ូ ភាពវៃឆ្លាត” Triad,៕
#សសុខា #SarSokha #កម្ពុជា #Cambodia