ខេត្តកំពង់ធំ៖ តាមប្រភពច្បាស់ការណ៍ ពីសមត្ថកិច្ចខបានឲ្យដឹងថា បុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជា មេប៉េអឹមរងខេត្តកំពង់ធំ បានចូលផឹកសុី នៅក្នុងក្លឹបកម្សាន្តជាមួយ មេអឹមស្រុកសណ្តាន់ម្នាក់ទៀត តែក្រោយមកមិនដឹងថា មានរឿងអីកើតឡើង ក៏ស្រាប់តែ មានការវាយតប់គ្នានៅបន្ទប់ទឹក។
ហេតុការណ៍នេះ បានកើតឡើងកាលពីរាត្រីថ្ងៃទី 19 ខែតុលាឆ្នាំ 2024 កន្លងទៅនេះ មានព្រឹត្តិការណ៍ ស្ថិតនៅទីតាំងហាងផឹកសុីមួយកន្លែង ឈ្មោះ ស្ទឹងសែន ផាប់ ។
ករណីនេះហឹង្សានេះកើតឡើងបណ្ដាលមកពី ក្រោយមកទើបគេដឹងថា មេរងpm ខេត្តបានវាយតប់ទៅ ភ្ញៀវម្នាក់ទៀត ដែលគេស្គាល់អត្តសញ្ញាណជា នគរបាលស័ក្តិ៣ នៅអធិការស្រុកកំពង់ស្វាយ ។ នេះបើតាមប្រភពច្បាស់ការណ៍ដែលសុំលាក់ឈ្មោះ។
ជុំវិញករណីខាងលើនេះ យើងនៅមិនទាន់អាចទាក់ទងបាន ទៅជនរងគ្រោះ និងអ្នកបង្កហេតុ ដែលមានតួនាទីជាមេ PM រងខេត្តកំពង់ធំ និងពិសេសម្ចាស់ហាង ដែលគេស្គាល់ថា មេPM ក្រុងស្ទឹងសែន បាននៅឡើយទេ៕
