Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ចាប់ខ្លួនក្មេងទំនើងមួយក្រុម ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប

ស្វាយរៀង៖ សមត្ថកិច្ចខេត្តស្វាយរៀង បានចាប់ខ្លួនក្រុមក្មេងទំនើងមួយក្រុម ដែលបង្កភាពអណាធិបតេយ្យ ដោយបានដេញវាយគ្នាតាមដងផ្លូវជាតិលេខ១ ចំណុចរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីស៊តស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា នៅពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបានយុវជនម្នាក់ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ហើយបក្ខពួកក្មេងទំនើងមួយក្រុមទៀត ក្រោយពីធ្វើសកម្មភាពរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់។ រហូតមកដល់ថ្ងៃទី០៤ ខែតុលា កម្លាំងជំនាញស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ បានបន្តស្រាវជ្រាវមុខសញ្ញាជនដៃដល់បង្កហិង្សាដោយចេតនាបានចំនួន ០២នាក់ទៀត មានទីលំនៅភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ហើយសមត្ថកិច្ចបានធ្វើតែស្តស្វែងរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ៕