បន្ទាយមានជ័យ៖ ល្បែងជន់មាន់តាមប្រព័ន្ធអនឡាញមួយលេងទាំងចាស់ និងក្មេងក្បែព្រំដែនកម្ពុជា.ថៃក្បែរផ្សារបឹងត្រកួនដែលកម្លាំងជំនាញមើលមិនឃើញទុករហូតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិ/ឃុំគោករមៀត ស្រុកថ្មពួក។
ប្រជាពលរដ្ឋប្រាប់ថា ល្បែងប្រជល់មាន់តាមអនឡាញនេះបានបើកលេងជាច្រើនខែមកហើយដូចជាមិនដែលឃើញអាជ្ញាធររឺកម្លាំងជំនាញចុះមកមើលឡើយឃើញបើកលេងហូរកញ្ជ្រៀវដូចជាមិនកោតក្រែងអ្នកជិតខាងទោះជារាយការណ៍ជូន ទៅអាជ្ញាធរម្តងជាពីរដងដូចជាគ្មានប្រសិទ្ធភាពឡើយ។
ក្រោយមានល្បែងប្រជល់មាន់តាមប្រព័ន្ធអនឡាញរាប់ខែមកនេះមានគ្រួសារមួយចំនួនត្រូវបានគ្រួសារបង្កមានហិង្សាក្នុងគ្រួសារព្រោះយកម៉ូតូ និងប្លង់ដីយកទៅបញ្ជាំនិងបង្កមានចោឆក់ និងចោរលួចដែលបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានសុំអោយអាជ្ញាធរដែលមានសមត្តកិច្ចដូចជាកម្លាំងអធិការដ្ឋាននគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួកត្រូវចុះបង្ក្រាបទីតាំងល្បែងប្រជល់មាន់តាមប្រព័ន្ធអនឡាញកុំអោយកើតមានក្នុងមូលដ្ឋានដែលជាល្បែងស៊ីសងខុសច្បាប់។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ល្បែងស៊ីសងប្រជល់មាន់តាមប្រព័ទ្ធអនឡាញជាល្បែងដែលស៊ីសងរាប់ម៉ឺនរៀលត្រូវបានបើកលេងនៅក្បែរផ្សារបឹងត្រកួនខាងកើតនិងនៅក្បែរច្រកទ្វារតំបន់ព្រំដែនកម្ពុជា.ថៃដែលឃើញបើកលេងមិនញញើតអាជ្ញាធរមានសមត្តកិច្ចឡើយ៕
